នាង Paris Jackson ក្រោយពីត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះអស់
៧២ម៉ោងរហូតឆ្លងផុតគ្រោះថ្នាក់រួចមក
ពេលនេះនាងត្រូវបញ្ជូនទៅសម្រាកព្យាបាលបន្តនៅមន្ទីរពេទ្យដែលអតីត
ស្តេចចម្រៀង Michael Jackson បានបាត់បង់ជីវិតកាលពីឆ្នាំ២០០៩។
បណ្តាញពត៌មាន TMZ បានរាយការណ៍ថា កូនស្រីអតីតស្តេចចម្រៀងប៉ុបដ៏ល្បីល្បាញអាមេរិកក្រោយពីបានធ្វើការអាសរសៃដៃ
សម្លាប់ខ្លួនកាលពីព្រឹកថ្ងៃពុធកន្លងមក
នោះត្រូវបានក្រុមការងារថតរូប TMZ ថតយករូបភាព
ពេលផ្ទេរពីមន្ទីរពេទ្យមកមជ្ឈមណ្ឌលវិជ្ជសាស្ត្រ UCLA។
ភ្នាក់ងារថតរូប TMZ ព្យាយាមសាកសួរអាការចុងក្រោយ Paris Jackson
ពីអង្គរក្សម្នាក់ ហើយអង្គរក្សរូបនោះនិយាយតិចៗថា Paris Jackson
មើលទៅដូចជាលែងអីហើយ។
Micheal
Jackson អតីតស្តេចចម្រៀងប៉ុបដ៏ល្បីល្បាញ
ក៏ត្រូវបានបញ្ជូនមកព្យាបាលនៅមជ្ឈមណ្ឌល UCLA
នេះដែរមុននឹងបាត់បង់ជីវិតកាលពីឆ្នាំ២០០៩នោះ ៕
Categories:
ព័តមានអន្តរជាតិ