ភ្នំពេញ ៖ បុរសមិនស្គាល់អត្ដសញ្ញាណ ម្នាក់ បានរងរបួសធ្ងន់ ដោយសារគ្រាប់កាំ ភ្លើង ហើយត្រូវដឹកបញ្ជូនទៅកាន់មន្ទីរ ពេទ្យម៉ែតភ្លាមៗ បន្ទាប់ពីមានជនសង្ស័យ ២នាក់បាញ់ប្រហារ នៅមុខផ្សារទួលគោក ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក កាល ពីវេលាម៉ោងប្រមាណ ៩ និង២០នាទីព្រឹក ថ្ងៃទី២៥ ខែមីនា នេះ ។
យ៉ាងណាក៏ដោយ មិនទាន់មានព័ត៌មានលំអិត ស្ដីពីការផ្ទុះ អាវុធនេះនៅឡើយទេ ដែលតាមប្រភព ព័ត៌មានខ្លះអះអាងថា ជាករណីប្លន់ រីឯ ប្រភពព័ត៌មានមួយទៀត អះអាងថា ជា ករណីគំនុំ ហើយជនរងគ្រោះគឺជាសាច់ញាតិ របស់លោក ពិត បញ្ញា ប្រធានការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ច រាជធានីភ្នំពេញ ។
សេចក្ដីរាយការណ៍បានបន្ដថា ជន សង្ស័យដែលធ្វើការបាញ់ប្រហារ ខាងលើ នេះ មានគ្នា ២នាក់ ជិះម៉ូតូស្មាស់ពណ៌ខ្មៅ គ្មានស្លាកលេខ ហើយបច្ចុប្បន្នកម្លាំងនគរ បាលខណ្ឌទួលគោក និងកម្លាំងសមត្ថកិច្ច ជំនាញផ្សេងទៀត ក្រោមការបញ្ជាភ្លាមៗ របស់លោកស្នងការ ជួន សុវណ្ណ និងស្នងការ រង ជួន ណារិន្ទ កំពុងធ្វើការស្រាវជ្រាវជា បន្ទាន់ ចំពោះករណីខាងលើនេះ ៕
Categories:
ព័តមានជាតិ