ខេត្តបន្ទាយមានជ័យ ៖ មានហេតុការណ៍ធ្វើឲ្យមានភាពភ្ញាក់ផ្អើលពេញទាំងភូមិ ដោយក្មេងប្រុសចំនួន៣នាក់ ក្នុងចំណោមក្មេងរងគ្រោះទាំង៣នាក់មាន២នាក់ត្រូវជាបងប្អូនបង្កើតនិងគ្នា បានចុះទៅលេងទឹកស្រះក្នុងវត្តស្លក្រាម បានលង់ទឹកស្លាប់ទាំង៣នាក់ កាលពីវេ លា ម៉ោង៥និង៥០នាទីល្ងាច ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៣ នៅចំណុចភូមិ បឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ គ្រាដែលឪពុកម្តាយក្មេងរងគ្រោះមិននៅផ្ទះជាប់រវល់ទៅស៊ី ឈ្នួលធ្វើកម្មករដកដំឡូង ។
បើតាមប្រភពព័ត៌មានពីលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្លក្រាម បានឲ្យដឹងថា ក្មេងប្រុងរងគ្រោះទាំង៣នាក់ ដោយ២នាក់ជាបងប្អូនបង្កើតនិងគ្នា និងក្មេងរងគ្រោះម្នាក់ ទៀតជាអ្នកជិតខាង ។ បើតាមការរៀបរាប់ពីសាច់ញាតិក្មេងរងគ្រោះ បានប្រាប់សមត្ថកិច្ចមុនពេលកើតហេតុ ក្មេងរងគ្រោះទាំង៣ដើរចេញពីផ្ទះទៅលេងក្នុងវត្តស្លក្រាម ចម្ងាយប្រមាណ ៣០០ម៉ែត្រ កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ដោយមិនចាប់អារម្មណ៍ក្មេងទាំង៣នាក់ នាំគ្នាចុះទៅលេងទឹកស្រះនោះឡើយ ។ លុះនៅវេលាម៉ោង៥និង៥០នាទីល្ងាចថ្ងៃដដែលទើប មានកម្មករសំណង់ម្នាក់ប្រទះឃើញក្មេងទាំង៣នាក់លង់ទឹកស្រះស្លាប់បាត់ទៅហើយ ។ បន្ទាប់មក បានរាយការណ៍ប្រាប់ឪពុកម្តាយក្មេងរងគ្រោះ នាំគ្នាចុះទៅស្រង់សពក្មេងទាំង៣នាក់ ឲ្យសមត្ថកិច្ចធ្វើការ ត្រួតពិនិត្យសព គឺក្មេងរងគ្រោះទាំងនោះស្លាប់ដោយលង់ទឹកពិតប្រាកដ។
លោកនាយប៉ុស្តិ៍បានបន្តឲ្យដឹងទៀតថា ស្រះមានអន្លង់ជ្រៅនៅចំណុចកណ្តាល ហើយទំនងក្មេងរងគ្រោះចុះទៅជួយគ្នា ទើបបណ្តាលឲ្យលង់ស្លាប់ទាំង៣នាក់ ។ ក្មេងរងគ្រោះមានឈ្មោះ ១, ប៉ាក់ ដិការ អាយុ៨ឆ្នាំ ២,ប៉ាក់ ថាវី អាយុ៧ឆ្នាំ ក្មេងទាំង២នាក់ជាបងប្អូនបង្កើត មានឪពុកឈ្មោះ ឆេង ថារី អាយុ៤៦ឆ្នាំ ម្តាយឈ្មោះ អៀង ស្រីនី អាយុ៣២ឆ្នាំ និង៣, យូ កក្កដា អាយុ១២ឆ្នាំ មានឪពុក ឈ្មោះ យូ យ៉ែន អាយុ៣២ឆ្នាំ និងម្តាយឈ្មោះ គឹម នួន អាយុ៣២ឆ្នាំ គ្រួសារក្មេងរងគ្រោះ ទាំងនេះ រស់នៅភូមិ ភូមិ ឃុំ កើតហេតុខាងលើ។ សាកសពក្មេងទាំង៣នាក់ក្រោយ ពីសមត្ថកិច្ចពិនិត្យរួចបានប្រគល់ ឲ្យក្រុមគ្រួសារ យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
Categories:
ព័តមានជាតិ