ប្រទេសអង់គ្លេសថ្មីៗនេះហាក់សង្ស័យថា ក្រុមហ៊ុន Huawei ជាអ្នកបើកដៃឱ្យក្រុម Hacker ចិន ចូលវាយប្រហារតាមប្រព័ន្ធសុវត្ថិភាពអ៊ីនធឺណិត។ នេះបើផ្អែកតាមគេហទំព័រ CNNMoney។
ផ្អែកតាមការលើកឡើងនេះ សឱ្យឃើញថា អង់គ្លេសហាក់មានការសង្ស័យមកលើក្រុមហ៊ុន Huawei ដែលអាចជាប់ពាក់ព័ន្ធក្នុងការបើកដៃឲ្យបណ្តាក្រុម Hacker ចិន វាយប្រហារប្រព័ន្ធទិន្នន័យ ក៏ដូចជាប្រព័ន្ធសុវត្ថិភាពអ៊ីនធឺណិតនាពេលកន្លងមក។
កន្លងទៅ នេះ មានប្រទេសជាច្រើន ហើយក្នុងនោះក៏មានអាមេរិក និងអូស្ត្រាលីផងដែរ ដែលបានចោទថា ចិនជាអ្នកឈរពីក្រោយរឿងនេះ។ យ៉ាងណាមិញ ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារ និងសេវាទូរគមនាគមន៍ដ៏ធំបំផុតរបស់ចិនមួយនេះ បានច្រានចោលទាំងស្រុង ហើយបានអះអាងថា ខ្លួនមិនបានជាប់ពាក់ព័ន្ធ និងមិនមែនជាអ្នកបើកទ្វារឱ្យក្រុម Hacker ចិនចូលវាយប្រហារនោះទេ។
Categories:
បច្ចេកវិទ្យាថ្មី,
បច្ចេកវិទ្យាថ្មីៗ