ក្រុមហ៊ុន Samsung ដែលជា​ក្រុមហ៊ុន​អេឡិចត្រូនិក​ឈានមុខ​គេ​មួយ​នៅលើ​ពិភពលោក បានបង្ហាញ​ទូទឹកកក Samsungស៊េរី RT 38 ថ្មី សម្រាប់​ទសវត្សរ៍​ថ្មី កាលពី​ថ្ងៃទី 24 ខែកុម្ភៈ នៅ​ផ្សារ​ទំនើប K4 បាក់​ទូក ដោយ មានការ​ចូលរួម​ពី​ភ្ញៀវកិត្តិយស និង​អ្នកតំណាង​ផ្នែក​ព័ត៌មាន​ជិត 50 នាក់ ព្រមទាំង​មាន​វត្តមាន​របស់​តារាចម្រៀង សុគន្ធ នីសា ដែលជា​អ្នកតំណាង​ផលិតផល Samsung ផងដែរ។
ទូទឹកកក Samsung ស៊េរី RT 38 ថ្មី សម្រាប់​ទសវត្សរ៍​ថ្មី មាន​គ្រប់យ៉ាង​ដែល​ម្ចាស់​គេហដ្ឋាន ត្រូវការ។ លោក Laimpheng Vatប្រធាន​គ្រប់គ្រង​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន Thai Samsung Electronics Co., Ltd បាន​មានប្រសាសន៍ថា “ទូទឹកកក Samsungស៊េរី​ថ្មី​នេះ មាន​លក្ខណៈ ពិសេសៗជាច្រើន ដែល​នឹងធ្វើ​ឲ្យ​អតិថិជន​ពេញចិត្ត​បំផុត​ចំពោះ​ទូទឹកកក​ដែល​ជាប់​ធន់ បានយូរ សន្សំសំចៃ ថាមពល​ខ្ពស់ ងាយស្រួល​ប្រើ និង​អាច​រក្សាទុក​ម្ហូបអាហារ​ឲ្យ​នៅ​ស្រស់ បានយូរ។ ទូទឹកកក Samsung ស៊េរី RT 38 ថ្មី សម្រាប់​ទសវត្សរ៍​ថ្មី មាន​ភាព​ជាប់​ធន់ បានយូរ​ក្នុង​កម្រិតស្តង់ដារ​ខ្ពស់ ដោយមាន​ការធានា​រយៈ​ពេល 10 ឆ្នាំ លើ​ប្រព័ន្ធ Digital Inverter Compressor ជាប់​ធន់​បានយូរ​មាន ថាមពល​ខ្ពស់ ស្ងាត់​ល្អ និង​ផ្តល់​ភាព​ត្រជាក់​ក្នុង ទូទឹកកក​បានល្អ​បំផុត។ លក្ខណៈពិសេស ដទៃទៀត​មាន ដូចជា Moist Fresh Zoneនិង Quick Cooling Mode ដែល​អាច​រក្សាទុក​បន្លែ ផ្លែឈើ ត្រី​សាច់ ឲ្យ​នៅស្រស់ៗបានយូរ។ ហើយ អតិថិជន​របស់​យើង​នឹង​រីករាយ​ចំពោះ​ភាពងាយស្រួល​នៃ​ការច្នៃប្រឌិត​ក្នុងការ​រក្សាទុក ម្ហូបអាហារ​របស់​ទូទឹកកក​ស៊េរី​ថ្មី​សម្រាប់​រយៈពេល​ជាច្រើន​ឆ្នាំ​ទៅមុខទៀត​ដូចជា​ធ្នើរ Easy Slide Shelf ជាដើម។ អតិថិជន​ទាំងអស់ នឹងមាន​ភាព​រីករាយ​ក្នុង​ចិត្ត ចំពោះ​ការចំណាយ​លើ​ថ្លៃ​អគ្គិសនី​តិច ។
ទូទឹកកក  Samsung ស៊េរី RT 38 ថ្មី សម្រាប់​ទសវត្សរ៍​ថ្មី គឺជា​អ្នកជំនាញ​ក្នុងការ​រក្សា​ម្ហូបអាហារ ដែល​កញ្ញា សុគន្ធ នីសា បាន​ថ្លែងថា មាន​ហេតុផល​ចំនួន 10 ដើម្បី​ជ្រើសរើស​ទូទឹកកក Samsung ស៊េរី​ថ្មី​នេះ៖
1.    ធានា​រយៈពេល 10 ឆ្នាំ លើ​ប្រព័ន្ធ Digital Inverter Compressor: សន្សំសំចៃ​ថាមពល / អគ្គិសនី និង​មាន​សំឡេង​ស្ងាត់​ល្អ
2.    ថតនីមួយៗងាយស្រួល​ទាញ
3.    ប្រព័ន្ធ​ត្រជាក់ Multi Flow
4.    ប្រព័ន្ធគ្រប់គ្រង Adaptive Defrost Control
5.    ប្រព័ន្ធ​រក្សា​ភាព​ត្រជាក់ Cool Pack
6.    តំបន់​ត្រជាក់ Moist Fresh Zone
7.    ប្រព័ន្ធ​បំបាត់​ក្លិន Deodorizing Filter
8.    ប្រព័ន្ធ​ភ្លើង​បំភ្លឺ LED
9.    ធ្នើរ​កញ្ចក់ Tempered Glass Shelves
10. ប្រអប់ ឬ​កន្លែង​ផ្ទុក​ដប​ទឹកធំ​ទូលាយ
ទូទឹកកក Samsung ស៊េរី RT 38 ថ្មី សម្រាប់​ទសវត្សរ៍​ថ្មី មាន​លក់​នៅតាម​ហាង​នាំចូល​គ្រឿង អេឡិចត្រូនិកធំៗ នៅ​គ្រប់​សាខា K4,ស៊ុន​ស៊ី​ម៉ិច​កូ, ឡុង ទ្រី (ផ្សារ​សុ​វណ្ណា) និង​ផ្សារ​ទំនើប KTH Power Premium Mall (ទល់មុខ​ស្ថានទូត​ចិន) ក្នុងតម្លៃ​ពិសេស និង​មាន​ការធានា​ជូន។

Recent Posts