OM-D E-M5 ជាប្រភេទកាមេរ៉ាដ៏ទំនើប ស្ថិតនៅក្នុងសែស្រឡាយ OM របស់ Olympus។ កាមេរ៉ាប្រភេទថ្មីនេះ ការឌីហ្សាញរូបរាងគឺយកលំនាំតាម MO-1 ដែល Olympus ធ្លាប់បានចេញលក់លើទីផ្សារអំឡុងឆ្នាំ ១៩៧២។
មានលក់នៅហាង Royal Consumer
OM-D E-M5 ដំណើរការណ៍ដោយ TruePic VI processor ជាមួយអេក្រង់ថាច់ស្រ្គីន OLED ទំហំ ៣ អ៊ីង ងាយស្រួលក្នុងការបង្ហាញរូបភាពបានច្បាស់ល្អ។ OM-D E-M5 មានសមត្ថភាពក្នុងការចាប់យករូបភាពទំហំ ១៦ មេហ្គាភីកសែល ជាមួយនឹងប្រព័ន្ធ Live MOS image sensor, កែវតម្រង់មុំ ១២-៥០ ម.ម, ប្រព័ន្ធលំនឹងក្នុងការថត ដែលជួយផ្តល់គុណភាពរូបភាពភ្លឺច្បាស់ល្អ។ ក្រៅពីនេះ កាមេរ៉ាដ៏ទំនើបនេះ ក៏បានភ្ជាប់មុខងារជាច្រើនទៀត ជាពិសេសក៏ធន់នឹងអាកាសធាតុផងដែរ។
បច្ចុប្បន្ន កាមេរ៉ាស៊េរីថ្មីនេះមានលក់នៅលើទីផ្សារប្រទេសកម្ពុជា ជាមួយតម្លៃលក់ ១៣០០ ដុល្លារអាមេរិក៕
Categories:
បច្ចេកវិទ្យាថ្មី,
ផ្សេងៗ