ភ្នំពេញ ៖ ជនសង្ស័យចំនួន ៣នាក់ ក្នុង នោះ
មានស្ដ្រីជនជាតិកូរ៉េ សញ្ជាតិ អាមេរិកាំងម្នាក់ផងនោះ ត្រូវបានកម្លាំង
នគរបាលផ្នែកព្រហ្មទណ្ឌ ខណ្ឌដូនពេញ ដឹក នាំដោយអធិការរង ញ៉ែម សៅណុល បាន
ឃាត់ខ្លួនកាលពីវេលាម៉ោង ៩ ព្រឹក ថ្ងៃទី ១២ ខែមីនា ឆ្នាំ២០១៣
ស្ថិតនៅបន្ទប់ជួល លេខ ២ ផ្លូវលេខ ១២៦ ភូមិ២ សង្កាត់ ផ្សារថ្មី ២ ខណ្ឌដូនពេញ
។
យោងតាមមន្ដ្រីនគរបាលព្រហ្មទណ្ឌ ខណ្ឌដូនពេញ បានឱ្យដឹងថា ជនសង្ស័យ ទាំង ៣នាក់ខាងលើនេះ រួមមាន ទី១ ឈ្មោះ តូនី ផាកឃ័រ ភេទស្រី អាយុ ៥៦ឆ្នាំ ជនជាតិកូរ៉េ សញ្ជាតិអាមេរិក ស្នាក់នៅផ្ទះ កើតហេតុ ទី២ ឈ្មោះ ប៊ុន ស្រីលីន ភេទ ស្រី អាយុ ២៤ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ និងទី៣ ឈ្មោះ ស៊ុម ម៉ានី ភេទស្រី អាយុ ២៥ឆ្នាំ ស្នាក់នៅ ផ្ទះកើតហេតុខាងលើ ដែលជនសង្ស័យទាំង ៣នាក់នេះ ជាប់ពាក់ព័ន្ធនឹងសកម្មភាពចែក ចាយ និងប្រើប្រាស់គ្រឿង ញៀនខុស ច្បាប់ ។ ក្រោយការឃាត់ខ្លួន ជនសង្ស័យទាំង ៣ នាក់ខាងលើនេះ កម្លាំងនគរបាលខណ្ឌដូន ពេញ បានរឹបអូសសារធាតុញៀន រួមទាំង ឧបករណ៍ ប្រើប្រាស់មួយចំនួនទៀត ។
សមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោង កើតហេតុខាងលើ កម្លាំងនគរបាលប៉ុស្ដិ៍ ផ្សារថ្មី២ បានទទួលព័ត៌មានថា មានករណី ប្រមូលផ្ដុំ និងការប្រើប្រាស់គ្រឿងញៀន នៅចំណុចកើតហេតុនេះ ទើបអធិការរង នគរបាល ខណ្ឌដូនពេញ លោក ញ៉ែម សៅណុល ដោយមានការឯកភាពពីព្រះ រាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំ ពេញ លោក ឯក ឆេងហួត បានចុះទៅ ឃាត់ខ្លួនជនសង្ស័យទាំងនេះ ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបាន ឃុំខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំ រឿងបញ្ជូនទៅតុលាការ ៕

Categories:
ព័តមានជាតិ