កំពង់ឆ្នាំងៈ ប្រជាពលរដ្ឋ ប្រមាណ២០០នាក់ មកពីភូមិចំនួន២ ក្នុងឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១១ ខែមីនា កន្លងទៅ បានទទួលការពិនិត្យ និង ព្យាបាលជំងឺ ដោយមិនគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រ ចិត្តបារាំង របស់សមាគម បេសកកម្ម មនុស្សធម៌ នៅកម្ពុជា ។
 ក្រុមគ្រូពេទ្យសប្បុរសធម៌នេះ ត្រូវបានដឹកនាំ ដោយក្រុមការងារថ្នាក់កណ្តាល នៃគណបក្សប្រជាជនកម្ពុជា (CPP) ដែលមាន លោក ស្លូត សំបូរ លោក គឹម សាន់ លោក ស៊ឹង សុគង់ ជាអ្នកដឹកនាំ ក្នុងនោះ មានគូ្រពេទ្យ ចំនួន៣០រូប ដែលមានជាស្ត្រី១១ រូប (គ្រូពេទ្យបារាំង១៦នាក់ និងគ្រូពេទ្យខ្មែរ០៧នាក់) ។
លោក គង់ សំអ៊ីម ប្រធានក្រុមប្រឹក្សាឃុំក្រាំងស្គារ បានឱ្យដឹងថា ក្រុមគ្រូពេទ្យ បានពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ចំនួន០២ភូមិ គឺភូមិភ្នំតាសាំ និងភូមិក្រាំងស្គារខាងត្បូង ក្នុងឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកណ្តាល ។  លោកមានបំណង ឱ្យក្រុមគ្រូពេទ្យទាំងនេះ បន្តចុះពិនិត្យ ព្យាបាល ជំងឺ ជូនប្រជាពលរដ្ឋ ចំនួន១១ភូមិ នៃឃុំក្រាំងស្គារនេះ បន្ថែមទៀត  ។
លោកវេជ្ជបណ្ឌិតបារាំង François Michel ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់សមាគម បេសកកម្ម មនុស្សធម៌ នៅកម្ពុជា ក្រុមគ្រូពេទ្យចម្រុះ (បារាំង និង ខ្មែរ) បានពិនិត្យព្យបាលជំងឺ ជូនប្រជាពលរដ្ឋ ចំនួន១៩៥នាក់ ក្នុងនោះ មានប្រភេទជំងឺ លើសឈាម ឈឺ ក្រពេះ ឈឺឆ្អឹង សន្លាក ដៃ ជើង រាគ រោគស្រ្តី គ្រុនផ្តាសាយ ឈឺក្បាលវិលមុខ ក្អក រលាកសួត រលាក ក្រពេះ។ល។ ព្រមទាំងបានផ្តល់ថ្នាំជូនអ្នកជំងឺ ដោយឥតគិតថ្លៃ មានរយៈពេលពី៥ថ្ងៃ ដល់១០ថ្ងៃ ទៅ តាមស្ថានភាពអ្នកជំងឺឈឺជាក់ស្តែង ផងដែរ។
លោក ស្លូត សំបូរ ប្រធានក្រុមការងារថ្នាក់កណ្តាល CPP ចុះជួយឃុំក្រាំងស្គារ បានមានប្រសាសន៍ថា សកម្មភាពទាំងនេះ ជាការយកចិត្តទុកដាក់ពី សំណាក់រាជរដ្ឋាភិបាលកម្ពុជា ចំពោះប្រជាពលរដ្ឋ ក្នុងការដឹកនាំ ប្រទេសឆ្ពោះទៅរក សុខសន្តិភាព សុវត្ថិភាព និងភាពរីកចំរើន គ្រប់វិស័យរាប់ ។ លោកថា សកម្មភាពទាំងនេះ ក៏បង្ហាញពី ជំងឺចិត្ត ដែលគណបក្សប្រជាជនកម្ពុជា បានផ្ដល់ឲ្យបងប្អូន ប្រជាពលរដ្ឋ មានទំនុកចិត្ត ក្នុងការ ដឹកនាំជាតិ ផងដែរ។
Photo by DAP-NEWS
Photo by DAP-NEWS

Recent Posts