ខេត្តព្រះសីហនុ ៖
យ៉ាងហោចណាស់មានមនុស្ស៧នាក់ត្រូវស្លាប់ និងរងរបួសធ្ងន់ស្រាល៧នាក់ផ្សេងទៀត
ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ បន្តបន្ទាប់គ្នាចំនួន ២លើក
ក្នុងចន្លោះពេលគ្នាជិត៤ម៉ោង នៅចំណុចតែមួយលើកំណាត់
ផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ២១១ និង ២១២ ក្នុងភូមិពូធឿង ឃុំបិតត្រាង
ស្រុកព្រៃនប់ ។ នេះជាគ្រោះថ្នាក់រន្ធត់បំផុតដែលករណីទី១ កើតឡើងនៅវេលាម៉ោង៨
និង៥០នាទីយប់ថ្ងៃទី៧ មីនា និងករណីទី២កើតឡើងនៅម៉ោង១
និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៨ មីនា ។
តាមសេចក្ដីរាយការណ៍ពីអ្នកយកព័ត៌មាន
កោះសន្ដិភាពប្រចាំស្រុកព្រៃនប់ឱ្យដឹងថា អ្វីដែលធ្វើឱ្យមានការចាប់អារម្មណ៍
និងភ្ញាក់ផ្អើលនោះគឺរថយន្តដែលជួបគ្រោះថ្នាក់លើកទី១ជា
រថយន្តម៉ាកធុនដ្រារបស់តារាចម្រៀងល្បីឈ្មោះសម្រាប់យុវជនគឺ លោកខេមរៈ សិរីមន្ត
ហើយអ្នកដែលស្លាប់២នាក់ ក្នុងចំណោម៤នាក់
ដែលជិះក្នុងរថយន្តជាមួយគ្នាគឺម្នាក់ជាកូនប្រុសរបស់លោកជួង ជី ហៅកុយ
តារាកំប្លែងល្បីឈ្មោះមួយរូប និងម្នាក់ទៀតជាកូនប្រុសអ្នកស្រីណយ សំណាង
អ្នកចម្រៀងអាយ៉ៃល្បីឈ្មោះដែរ ។ ចំណែកសម្រាប់ករណីទី២វិញមានអ្នកស្លាប់៣នាក់
ម្នាក់ជាបុគ្គលិករបស់ក្រុមហ៊ុនធានារ៉ាប់រងកាំមីនកូ ម្នាក់ជាព្រូរថយន្ត
និងម្នាក់ទៀតជាអ្នកបើកបររថយន្តស្ទូច ។ រវាងគ្រោះថ្នាក់ទាំង២ករណីនេះ
ថ្វីបើមានឧបទ្ទេវហេតុ២លើកពិតមែន តែបានទាក់ទងគ្នាផ្ដើមចេញពីហេតុការណ៍ទី១ ។
ឧបទ្ទវហេតុរថយន្តខេមរៈ សិរីមន្ត
នៅវេលាម៉ោង៨ និង៥០នាទីយប់ថ្ងៃទី៧ មីនា លោកខេមរៈ
សិរីមន្ត រួមដំណើរជាមួយមនុស្ស៧នាក់ ផ្សេងទៀតបានជិះក្នុងរថយន្តម៉ាកធុនដ្រា
ពណ៌ស ពាក់ស្លាកលេខ២N-៧៩៩៧ ធ្វើដំណើរឆ្ពោះទៅកាន់ក្រុងព្រះសីហនុ ។ តាមប្រភពថា
លោកខេមរៈ សិរីមន្ត ជិះខាងស្ដាំដៃផ្នែកខាងមុខក្បែរអ្នកបើកបរ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុឱ្យដឹងថា ខណៈពេលដែលរថយន្តលោកខេមរៈ សិរីមន្ត
ទៅជិតដល់ចំណុចផ្លូវចំណោតបិតត្រាង លើផ្លូវរាបចម្ងាយប្រមាណ១០០ម៉ែត្រពីចំណោត
ក៏មានរថយន្តដឹកកុងតឺន័រមួយគ្រឿងបើកចុះចំណោតមកដល់ ក្នុងទិសដៅបញ្ច្រាសគ្នា ។
រថយន្តដឹកកុងតឺន័រនេះម៉ាកហ៊ីណូក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ ៣A-៩៧២៣
ដែលបើកបរចេញពីក្រុងព្រះសីហនុឆ្ពោះមករាជធានីភ្នំពេញ ។
មិនមានអ្នកណាម្នាក់អះអាងច្បាស់លាស់ពី
ហេតុការណ៍បុកនោះទេ តែតាមការត្រួតពិនិត្យចំណុចដែលបុកគ្នានេះគឺចុះពីចំណោត
មកប្រមាណ១០០ម៉ែត្រដែលគេសង្ស័យថា
រថយន្តកុងតឺន័រនោះមានបញ្ហាពេលចុះពីចំណោតបិតត្រាង
ព្រោះបានរេចង្កូតម្ដងឆ្វេងម្ដងស្ដាំធ្វើឱ្យកុងតឺន័រ ធ្លាក់ពីលើរថយន្ត
ហើយក៏បានបុកជាមួយរថយន្តលោក ខេមរៈ សិរីមន្ត
ដូចគេអារមួយចំហៀងតួរថយន្តផ្នែកខាងឆ្វេងតែម្ដងរបើក អស់ដំបូល
បណ្ដាលឱ្យមនុស្ស៣នាក់ ស្លាប់កៀបជាប់ក្នុងរថយន្ត
និងម្នាក់ទៀតខ្ទាតចេញពីរថយន្ត ។
ចំណែកអ្នកអង្គុយខាងស្ដាំដៃនៃរថយន្តបានរងរបួស៣នាក់ ក្នុងនោះមានទាំងលោកខេមរៈ
សិរីមន្តផងដែរ ។ ក្រោយពេលកើតហេតុ
អ្នកបើកបររថយន្តកុងតឺន័របានគេចខ្លួនបាត់ពីកន្លែងកើត ហេតុ ។ តាមប្រភពនិយាយថា
រថយន្តកុងតឺន័រនេះជារបស់ក្រុមហ៊ុន SK តែគេមិនដឹងថា
ក្នុងកុងតឺន័រនោះដឹកសម្ភារអ្វីនោះទេ ។
អ្នកស្លាប់២នាក់ជាកូនតារាកំប្លែងនិងអាយ៉ៃ
អ្នកស្លាប់ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ដ៏រន្ធត់ទាំង៤នាក់មាន៖
១-ឈ្មោះរី សុផារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ
ជាមន្ត្រីយោធាការពារដែនអាកាស
ហើយត្រូវបានគេស្គាល់ថាជាអង្គរក្សឱ្យតារាចម្រៀងលោកខេមរៈ សេរីមន្ត ផងដែរ ។
ពេលកើតហេតុនេះឈ្មោះរី សុផារ៉ា ជាអ្នកបើកបរដែលស្លាប់នៅនឹងចង្កូតរថយន្ត ។
២-ឈ្មោះអ៊ា វណ្ណៈ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅក្នុងរាជធានីភ្នំពេញ ជាកូនប្រុសអ្នកស្រីណយ សំណាង ជាអ្នករាំលើឆាកតន្ត្រី ។
៣-ឈ្មោះសោម សុវណ្ណារិទ្ធ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅរាជធានីភ្នំពេញ ជាអ្នករាំលើឆាកតន្ត្រី ។
៤-ឈ្មោះជី វីរៈ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅរាជធានីភ្នំពេញ ជាកូនប្រុសរបស់លោកជួង ជី ហៅនាយកុយ ។
៣-ឈ្មោះសោម សុវណ្ណារិទ្ធ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅរាជធានីភ្នំពេញ ជាអ្នករាំលើឆាកតន្ត្រី ។
៤-ឈ្មោះជី វីរៈ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅរាជធានីភ្នំពេញ ជាកូនប្រុសរបស់លោកជួង ជី ហៅនាយកុយ ។
ចំណែកអ្នករបួសវិញមាន៤នាក់៖
១-លោកខេមរៈ សិរីមន្ត
២-ឈ្មោះគួយ ផល្លី ភេទស្រី អាយុ២៦ឆ្នាំ
៣-ឈ្មោះគួយ ស្នេហ៍ ភេទស្រី អាយុ២១ឆ្នាំ
៤-ឈ្មោះរី ភឿន ភេទស្រី អាយុ២០ឆ្នាំ ។
១-លោកខេមរៈ សិរីមន្ត
២-ឈ្មោះគួយ ផល្លី ភេទស្រី អាយុ២៦ឆ្នាំ
៣-ឈ្មោះគួយ ស្នេហ៍ ភេទស្រី អាយុ២១ឆ្នាំ
៤-ឈ្មោះរី ភឿន ភេទស្រី អាយុ២០ឆ្នាំ ។
ក្រោយពេលកើតហេតុ សពកូនប្រុសលោកជួង ជី ហៅនាយកុយ
និងសពកូនប្រុសអ្នកស្រីណយ សំណាង
ត្រូវបានបញ្ជូនមកតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅឯរាជធានី ភ្នំពេញ
ដែលសពកូនប្រុសនាយកុយតម្កល់នៅវត្តសន្សំកុសល និងសពកូនប្រុសអ្នកស្រីណយ សំណាង
តម្កល់នៅក្នុងវត្តទួលទំពូង ។
ដោយឡែកលោកខេមរៈ សិរីមន្ត តាមប្រភពព័ត៌មានថា
លោកមិនទាន់វិលត្រលប់មករាជធានីភ្នំពេញនៅឡើយទេនៅថ្ងៃនោះ
តែតាមប្រភពគឺលោកនៅមានអារម្មណ៍តក់ស្លុតជាខ្លាំងក្រោយពេលកើត ហេតុនេះ ។
ចំណែកស្ថានភាពរបួសរបស់លោកនោះទំនងជាស្រាលប៉ុណ្ណោះអាចនិយាយ និងដើរបាន ។
យោងតាមមន្ត្រីប៉ូលិសមួយរូបនិយាយថា ពេលទៅដល់គេបានឃើញលោកខេមរៈ សិរីម្ត
ដើររួចជាធម្មតា ហើយបានប្រាប់២-៣ម៉ាត់ថា
រថយន្តកុងតឺន័របានបើកមកបុករថយន្តរបស់លោក
ក្រោយពីបើករេចង្កូតចុះពីលើផ្លូវចំណោតមកនោះ ។
គេបានឃើញលោកដើរទៅឡើងជិះរថយន្តសង្គ្រោះដោយខ្លួន
ឯងដែលដឹកអ្នករបួសទៅកាន់មន្ទីរពេទ្យសេតេ ក្រុងព្រះសីហនុ។
គេមិនអាចស្វែងរកជួបលោកខេមរៈ សិរីមន្ត ឃើញទេ
ថ្វីបើគេដឹងថាតារាចម្រៀងរូបនេះស្ថិតនៅក្នុងក្រុង ព្រះសីហនុនៅឡើយនាថ្ងៃទី៨
មីនា ក៏ដោយ ប៉ុន្តែតាមប្រភពខ្លះឱ្យដឹងថា
ការស្ថិតនៅក្រុងព្រះសីហនុរបស់លោកខេមរៈ សិរីមន្ត
ក៏ដើម្បីស្វែងរកការដោះស្រាយតាមច្បាប់នានាជុំវិញ ហេតុការណ៍នេះផងដែរ ។
ការប្រគំតន្ត្រីរាត្រីថ្ងៃទី៨ មីនា លុបចោល
ប្រភពព័ត៌មានបានឱ្យដឹងថា ក្រោយពីកើតឧបទ្ទវហេតុនេះ
គម្រោងការប្រគំតន្ត្រីរបស់ក្លិបLV នៅរាត្រីថ្ងៃទី៨ មីនា
ដែលជាការរៀបចំអបអរសាទរសម្រាប់ទិវាអន្តរជាតិនារីខួបលើកទី ១០២ ក៏ត្រូវផ្អាក ។
គម្រោងប្រគំតន្ត្រីនេះក៏មានការចូលរួមជាកិត្តិយស របស់លោកខេមរៈ
សិរីមន្តផងដែរ ។ មានព័ត៌មាននានាបានចាប់អារម្មណ៍ផងដែរទៅលើតារាចម្រៀង យុវវ័យ
លោកហេង ពិទូ ថាបានស្ថិតនៅក្នុងរថយន្តដែលជួបនឹងគ្រោះថ្នាក់អកុសល នេះ
តែភ្លាមៗនោះប្រភពព័ត៌មានបានឱ្យដឹងថា លោកហេង ពិទូ
មិនបានស្ថិតក្នុងចំណោមអ្នកជិះក្នុងរថយន្តធុនដ្រា របស់លោកខេមរៈ
សិរីមន្តនោះទេ ។
ឧប្បទ្ទវហេតុបុកករណីទី២នៅចំណុចដដែល
បន្ទាប់ពីកើតមានករណីរថយន្តកុងតឺន័របុក
រថយន្តធុនដ្រារបស់តារាចម្រៀងខេមរៈ សិរីមន្ត បណ្ដាលឱ្យមនុស្សស្លាប់៤នាក់
និងរបួស៤នាក់ រួចមក សមត្ថកិច្ចចម្រុះក៏បានទៅដល់កន្លែងកើតហេតុ
ដើម្បីសម្រួលចរាចរណ៍លើកំណាត់ផ្លូវជាតិនោះឡើងវិញ ដោយមានទាំងរថយន្ដស្ទូច
រថយន្ដសង្គ្រោះ និងរថយន្ដប៉ូលិសផងដែរ មកជួយអន្ដរាគមន៍
រួមជាមួយអ្នកស្រុកច្រើននាក់ដែលនាំគ្នាមកមើល ។
ការរៀបរយសណ្ដាប់ធ្នាប់ឡើងវិញតាមដងផ្លូវនៅចំណុចកើតហេតុនេះ
បានអូសបន្លាយអស់រាប់ម៉ោង
ស្រាប់តែនៅវេលាម៉ោង១និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៨ មីនា
រថយន្ដធុនធំមួយគ្រឿងដឹកស្រាបៀរ«ខ្លាំង» មកពីក្រុងព្រះសីហនុ
ដោយសារតែការបើកចុះចំណោតមានល្បឿនលឿននោះ
បានជ្រុលចង្កូតបុករះលាន់ដូចរន្ទះជាបន្ដបន្ទាប់មកលើរថយន្ដរបស់
ប៉ូលិសនៃស្នងការដ្ឋានខេត្តដែលចតស្ងៀមសម្រាប់ធ្វើចរាចរណ៍ខ្ទេច
មុខផ្នែកខាងឆ្វេង ហើយជ្រុលទៅបុករថយន្ដស្ទូចចំកាប៊ីនបែកបាក់ខ្ទេចខ្ទី
និងបានបុករថយន្ដសង្គ្រោះរបស់គ្លីនិកវណ្ណលីខ្ទេចមួយកំណាត់ក្រោយ ទៀត
ដែលរថយន្តនេះចតដឹកអ្នករបួស ។
ចំណែករថយន្ដដឹកស្រាបៀរដែលបុករះបន្ដបន្ទាប់នោះក្រឡាប់ធ្លាក់
ទៅប្រឡាយចាក់ចោលស្រាបៀរកំប៉ុងរាប់ពាន់រាយប៉ាយពេញផ្លូវតែ ម្ដង
ផ្អើលអ្នកភូមិក្បែរនោះចេញមកប្រសាចនាំគ្នាជួយរើសកំប៉ុងស្រា
បៀរដាក់ថង់ស្ពាយយកទៅផ្ទះរៀងៗខ្លួន រហូតអ្នកខ្លះផឹកស្រវឹងនាពេលនោះផងដែរ ។
អ្នកបើកបររថយន្ដដឹកស្រាបៀរមិនរងរបួសធ្ងន់ទេ
ហើយបានរត់គេចខ្លួនបាត់ដែរ ។ ក្នុងហេតុការណ៍បុករះទី២នេះ
បណ្ដាលឱ្យបុរសម្នាក់ស្លាប់ក្រោមគំនរកំប៉ុងស្រាបៀរនៅកន្លែងកើត ហេតុ
និងម្នាក់ទៀតស្លាប់ពេលនាំទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងចំណោម
អ្នករងរបួសធ្ងន់៥នាក់។ អ្នកស្លាប់ពេលនាំដល់មន្ទីរពេទ្យនោះ
គឺជាអ្នកបើករថយន្ដស្ទូច ។
ឯអ្នកស្លាប់នៅកន្លែងកើតហេតុជាបុគ្គលិកក្រុមហ៊ុនធានារ៉ាប់រង កាំមីនកូ
ដែលធានារ៉ាប់រងឱ្យក្រុមហ៊ុន SK ដែលចុះទៅពិនិត្យហេតុការណ៍នេះ ។
អ្នករងរបួសក្នុងហេតុការណ៍នេះដែរ គឺលោកអនុសេនីយ៍ឯកសេង ចំរើន
អធិការរងប៉ូលិសស្រុកព្រៃនប់ ទទួលបន្ទុកសណ្ដាប់ធ្នាប់សាធារណៈ
និងមន្ដ្រីប៉ូលិសចរាចរខេត្តម្នាក់ ។ នៅវេលារសៀលថ្ងៃដដែល
ប្រភពព័ត៌មានបានឱ្យដឹងថា មានអ្នករងរបួសធ្ងន់ម្នាក់ទៀតក៏ស្លាប់ដែរ ។
មន្ដ្រីប៉ូលិសចរាចរនៃស្នងការដ្ឋានខេត្តបាន ឱ្យដឹងថា
ការបុកជាលើកទី២នេះបណ្ដាលឱ្យស្លាប់៣នាក់
ជាបន្ដបន្ទាប់ទាំងនៅកន្លែងកើតហេតុនិងនាំទៅសង្គ្រោះនៅមន្ទីរ ពេទ្យ ។
មន្ដ្រីប៉ូលិសឱ្យដឹងថា អ្នកស្លាប់មាន ១-ឈ្មោះកែ សុជាតិ ភេទប្រុស
ជាបុគ្គលិកក្រុមហ៊ុនកាំមីនកូ ២-ឈ្មោះស៊ិន សុធា ភេទប្រុស អាយុ២៥ឆ្នាំ
អ្នកបើកបររថយន្ដស្ទូច និង៣-ឈ្មោះហ៊ុន ជាព្រូរថយន្ដដឹកស្រាបៀរ ។
ចំណុចផ្លូវកើតហេតុស្មានមិនដល់
តាមភូមិសាស្រ្ដនៅផ្លូវជាតិលេខ៤ បានឱ្យដឹងថា
ចំណុចដែលកើតហេតុនេះ ស្ថិតនៅចម្ងាយពីផ្លូវបំបែករាមប្រមាណ៥០០ម៉ែត្រ
និងជាង១០គីឡូម៉ែត្រពីក្រុងព្រះសីហនុ ។
កន្លែងដែលមានការបុកគ្នាកក្រើករហូតដល់ទៅ២ដងនេះ
គឺនៅចម្ងាយពីផ្លូវចុះចំណោតបិតត្រាង ជាង១០០ម៉ែត្រប៉ុណ្ណោះ
និងបើគិតពីចម្ងាយរវាងផ្លូវទួលខ្ពស់ចុះចំណោតមកកន្លែងកើតហេតុ
គឺប្រមាណ១គីឡូម៉ែត្រ ។ ផ្លូវចំណោតនេះ
មិនធ្លាប់កើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរណាមួយ
នោះទេនាពេលកន្លងមក ។ តាមសម្ដីប៉ូលិសថា មានហេតុការណ៍ខ្លះៗដែរ
ដូចជារថយន្ដចុះចំណោតនេះបែកកង់ តែក៏មិនមានគ្រោះថ្នាក់អ្វីគួរឱ្យកត់សម្គាល់ទេ
។ ចំណុចផ្លូវចំណោតនេះ ឃ្លាតពីផ្ទះប្រជាពលរដ្ឋប្រមាណ៦០ម៉ែត្រ
ហើយមានវាលស្រែសងខាងមិនចោតខ្ពស់ដូចផ្លូវចំណោតយាយម៉ៅដែល
ធ្លាប់កើតហេតុធ្ងន់ធ្ងរក្រឡាប់រថយន្ដដោយការបុកគ្នាកន្លងមកនោះ ទេ ។
វត្តហាមតម្កល់សពព្រោះគ្មានអាចារ្យ
មានរឿងរ៉ាវមួយដែលត្រូវទទួលរងការរិះគន់ នោះ
គឺសពអ្នកស្លាប់ក្នុងហេតុការណ៍រថយន្តកុងតឺន័របុករថយន្តតារា ចម្រៀងខេមរៈ
សិរីមន្ត ត្រូវបានប៉ូលិសដឹកយកទៅតម្កល់ទុកនៅវត្តឥន្ទញ្ញាណហៅវត្ត ក្រាម
បន្ទាប់ពីកូននាយកុយ និងកូនយាយណាង ត្រូវបានបញ្ជូនមកកាន់រាជធានីភ្នំពេញ
គឺសពអ្នកស្លាប់២នាក់ក៏តម្រូវតម្កល់ក្នុងវត្តនោះសិន តែខាងវត្តមិនអនុញ្ញាតទេ
ដោយសំអាងថាគ្មានអាចារ្យនៅមើលរក្សា ។ ទោះបីជាបែបណា
ប៉ូលិសសម្រេចត្រូវតែរក្សាទុកសពក្នុងវត្ត
ព្រោះមិនអាចយកទៅរក្សាទុកនៅមន្ទីរពេទ្យឯក្រុងព្រះសីហនុបាន ឡើយ ។
គេមិនអាចរកការបំភ្លឺបានពីព្រះសង្ឃដែលមិនអនុញ្ញាតឱ្យរក្សា
ទុកសពអ្នករងគ្រោះក្នុងវត្តបានទេ តែបានទទួលព័ត៌មានថា
សពអ្នកទាំង២ក៏ត្រូវបានបញ្ជូនមកកាន់រាជធានីភ្នំពេញដែរនៅ ព្រឹកថ្ងៃទី ៨ មីនា ៕
Categories:
ព័តមានជាតិ