បន្ទាយមានជ័យៈ ឧត្តមសេនីយ៍ទោ រ័ត្ន ស៊្រាង ដឹកនាំប្រតិភូ គ្រូពេទ្យស្ម័គ្រចិត្តវៀតណាម ចុះទៅព្យាបាល ភ្នែក ជូនប្រជាពលរដ្ឋនៅស្រុកមង្គលបុរី ខេត្តបន្ទាយមាន ជ័យ ដោយឥតគិតថ្លៃ ជាលើកទី២ កាលពីថ្ងៃទី១៩ -20 ខែមីនា ឆ្នាំ២០១៣។
កាលពីថ្ងៃទី២៧-២៨ ខែកុម្ភៈ ឆ្នាំ២០១៣កន្លងទៅ លើកទី១ មានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ជនជាតិវៀតណាម ជាង១០០ នាក់បានចុះមកកាន់ស្រុកមង្គលបុរី ខេត្តបន្ទាយ មានជ័យចំនួន២ថ្ងៃ ដើម្បីព្យាបាល ជូនប្រជាពលរដ្ឋ ក្នុងតំបន់ដោយឥតគិតថ្លៃជិត ១ ម៉ឺននាក់ មិនត្រឹមតែប៉ុណ្ណោះ ក៏បាននាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគ និងថវិកា យ៉ាងច្រើសន្ធឹកសន្ធាប់ មកចែកជូនដល់ ជនពិការ និងទុរគតជន ជាង ១.០០០ គ្រួសារផងដែរ។
លោកឧត្តមសេនីយ៍ទោ រត្ន័ ស៊្រាង មេបញ្ជាការរង អ.ហ លើផ្ទៃប្រទេស និងជាមេបញ្ជាការ អ.ហ ខេត្ត បន្ទាយមានជ័យ បានថ្លែងថា កម្ពុជាមានថ្ងៃនេះ គឺដោយសារ តែមានគណបក្សប្រជាជនកម្ពុជា ពិសេសស គឺការដឹកនាំដ៏ឈ្លាសវៃ របស់ម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក ជំទាវ កិត្តិព្រឹត្ត បណ្ឌិត ប៊ុន រានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងក្រោមការចង្អុលបង្ហាញ ពីនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ អ.ហ លើផ្ទៃប្រទេស អនុញ្ញាត ឲ្យលោកដឹកនាំ ក្រុមគ្រូពេទ្យ វៀតណាមចុះមកព្យាបាល ជូនប្រជាពលរដ្ឋក្នុងតំបន់ខាងលើ ទើបបេសកកម្មនេះ ទទួលបានលទ្ធផលផ្លែផ្កា និងប្រកបដោយ ជោគជ័យ។
គួរបញ្ជាក់ថា នៅថ្ងៃទី២-៣-៤ ខែមេសា ឆ្នាំ២០១៣ ខាងមុខនេះ ក្រុមគ្រូពេទ្យវៀតណាម នឹងមកកាន់ស្រុក មង្គលបុរីជាថ្មីម្តងទៀត ដើម្បីវាស់កាត់ភ្នែក ជូនប្រជាពលរដ្ឋ ដែលពួកគាត់ពិនិត្យហើយ រកឃើញថា មានបញ្ហាភ្នែក ៕
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News

Recent Posts