ខេត្តកណ្តាល ៖ យុវជន២នាក់ បានស្លាប់ភ្លាមៗនៅ
នឹងកន្លែង បន្ទាប់ពីពួកគេជិះម៉ូតូ មួយគ្រឿងប្រដេញគ្នា
ជាមួយម៉ូតូ មិត្តភក្តិរបស់គេមួយគ្រឿងទៀត ហើយចៃដន្យបាន
ប៉ះដៃចង្កូតគ្នា បណ្តាលឱ្យទាក់រេទៅបុកដើម អំពិលបារាំងមួយដើម
នៅលើចិញ្ចើមផ្លូវពេញទំហឹង ដោយឡែកមិត្តភក្តិរបស់
ពួកគេមិនបានដួលនោះទេ បន្ទាប់មកបានទុកម៉ូតូចោល រួចរត់គេចខ្លួនបាត់ស្រមោល ។
ឧប្បត្តិហេតុគ្រោះថ្នាក់
ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី៥ មីនា ២០១៣
នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចខាងកើត
ផ្សារបែកចាន ស្ថិតក្នុងភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ។
យុវជនរងគ្រោះទាំង២នាក់នោះ
ត្រូវបានគេស្គាល់ម្នាក់ឈ្មោះផល ចិត្ត្រា អាយុ១៨ឆ្នាំ និងម្នាក់ទៀតឈ្មោះកុយ
សារ៉ាក់ អាយុ១៨ឆ្នាំ អ្នកទាំង២នាក់ មានទីលំនៅភូមិជាមួយគ្នាក្នុងភូមិថ្មី
ឃុំបែកចាន ស្រុកអង្គស្នួល ។ ពួកគេជិះម៉ូតូមួយគ្រឿងម៉ាកស្មាស់ ពណ៌ខ្មៅ
ចំណែកមិត្តភក្តិរបស់គេម្នាក់ឈ្មោះចន លក្ខិណា អាយុ១៨ឆ្នាំ
មានទីលំនៅភូមិមនោរម្យ ឃុំបែកចាន និងម្នាក់ទៀតឈ្មោះអៀង អាយុ១៨ឆ្នាំ
មានទីលំនៅភូមិថ្មី ឃុំបែកចាន ពួកគេទាំង២នាក់ជិះ
ម៉ូតូមួយគ្រឿងម៉ាកស្មាស់វី ពណ៌ខ្មៅ អត់ស្លាកលេខ ៕
Categories:
ព័តមានជាតិ