នារីម្នាក់បានរងរបួសយ៉ាងខ្លាំង បន្ទាប់ពីនាងបានធ្លាក់ពីលើជណ្តើរយន្ត ដែលស្ថិតក្នុងផ្សារទំនើប “Northpoint Shopping Centre” ក្នុងប្រទេសសឹង្ហបុរី បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
យោងតាមប្រភពព័ត៌មាន ស្ទ៉ម របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា ហេតុការណ៏ខាងលើ បានកើតឡើងកាលពីវេលាម៉ោង ៩យប់ ថ្ងៃទី៥ ខែមិនា ឆ្នាំ២០១៣ កន្លងទៅនេះ នៅក្នុងផ្សារទំនើបមួយកន្លែង ដែលមានឈ្មោះថា “Northpoing Shopping Centre” បណ្តាលឲ្យនារីរងគ្រោះ រងរបួស និងហូរឈាមតាមមាត់ ដេកសន្លប់នៅលើដី។
បើតាមសម្តី អ្នកដែលបានឃើញហេតុការណ៏នេះ មានឈ្មោះថា Ray បាននិយាយប្រាប់ឲ្យដឹងថា នារីរងគ្រោះបានធ្លាក់ពីជណ្តើរយន្ត ជាន់ទីមួយមក ខណៈពេលដែល Ray ធ្វើដំណើរឡើងទៅជាន់ទីពីរបណ្តើរ ថតរូបបណ្តើរក៏ប្រទះឃើញ ហេតុការណ៏មួយនេះតែម្តង។
យ៉ាងណាម៉ិញ បន្ទាប់ពីមានហេតុការណ៏នេះ ក្រុមប៉ូលីសក៏បានមកដល់កន្លែងកើតហេតុ រួចធ្វើការបញ្ចូននារីរងគ្រោះ ទៅកាន់មន្ទីរពេទ្យ និងធ្វើការសាកសួរ អ្នកដែលបានឃើញហេតុការណ៏មួយនេះ។

Recent Posts