ភ្នំពេញ៖ កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ ដឹកនាំដោយព្រះរាជអាជ្ញារង លោក ហៀង សុភក្ត្រ និងលោក សៀង សុខ រួមជាមួយ
លោកឧត្តមសេនីយ៍ យ៉ា គឹមអ៊ី នៅល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៣នេះ
បានចុះបង្ក្រាប គ្រឿងញៀន ទ្រង់ទ្រាយធំមួយ នៅមុខព្រលាន យន្តហោះ
អន្តរជាតិភ្នំពេញ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
មន្រ្តីអាវុធហត្ថបានឲ្យដឹងថា ក្នុងប្រតិបត្តិការ ខាងលើនេះ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួន ជនសង្ស័យចំនួន៦ នាក់ ក្នុងនោះ អ្នកដែលជាប់ពាក់ព័ន្ធ ពិតប្រាកដ គឺប្តីប្រពន្ធ ពីរនាក់ ដែលប្តីមានឈ្មោះ ហាក់ អ៊ាង អាយុ៤៧ឆ្នាំ និងប្រពន្ធ មានឈ្មោះ ឡុង វ៉ាន់ធី អាយុ៤០ឆ្នាំ ។
សមត្ថកិច្ច បានបន្តថា នៅក្នុងការ ចុះឆែកឆេរ ផ្ទះល្វែងចំនួន៥ ល្វែង ខាងលើនេះ កម្លាំងសមត្ថកិច្ចបាន រឹបអូស គ្រឿងញៀន ចំនួន១៣គីឡូក្រាម កាំភ្លើងខ្លីមួយដើម និងរថយន្ត៤គ្រឿង។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងទាំងនេះ ត្រូវបាននាំយក ទៅឃុំខ្លួន ទីបញ្ជាការដ្ឋាន អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ៕

Categories:
ព័តមានជាតិ