ភ្នំពេញៈ តារាសម្តែង និងជាតារាបង្ហាញម៉ូដ រាងខ្ពស់ស្រឡះមាឌមាំ សម្បុរស លោក ជា ខេវិន ដែល បានបាត់វត្តមានអស់ជាច្រើនខែ ពីពិភពសិល្បៈ រហូតធ្វើឲ្យទស្សនិកជន និងបណ្តាផលិតកម្មជាច្រើន គិតថាលោកបានបោះបង់ អាជីពនេះចោលនោះ ត្រូវបានតារាប្រុសរូបនេះ ចេញមុខអះអាង បានឲ្យដឹង ថាមូលហេតុដែល លោកបាត់វត្តមាន ពីសិល្បៈគឺដោយសារតែលោក ទៅសាងផ្នួសសងគុណឪពុកម្តាយ។
តារាសម្តែងដែលទស្សនិកជនភាគច្រើន បានស្គាល់តាមរយៈ ការថតស្ពតម៉ូតូ ម៉ាកហុងដា លោក ជា ខេវិន បានប្រាប់ Looking TODAY នៅថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៣នេះថា ក្នុងរយៈពេលដែលលោក ផ្អាកពីសិល្បៈអស់ជាច្រើនខែនោះ គឺលោកបានចេញ ទៅក្រៅប្រទេស និងមួយរយៈពេលទៀតគឺ លោក ទៅកោរសក់សាងផ្នួស ដើម្បីសងគុណដល់ អ្នកមានគុណទាំងពីរនាក់។
លោកជា ខេវិនបានប្រាប់ឲ្យដឹងទៀតថា “ខ្ញុំបានទៅបួសរយៈពេល ២សប្តាហ៍ នៅវត្តអង្គតាមិញ នៅម្តុំ អូបែកក្អម ហើយនៅក្នុងរយៈពេលដែលខ្ញុំ គ្រងស្បថជីវនេះ ខ្ញុំបានខំប្រឹងគោរពច្បាប់វិន័យគ្រប់បែប យ៉ាងមិនឲ្យទាស់នោះទេ ព្រោះខ្ញុំគិតថាប្រសិនបើខ្ញុំ ប្រព្រឹត្តិខុស និងធម៌ពិន័យនោះ ខ្ញុំអាចនិងធ្លាក់នរក ដោយសារតែការប្រមាថ ហើយខ្ញុំជឿជាក់ថា តាមរយៈការសាងផ្នួសនេះ គឺជារយៈពេលខ្លី តែអាចសន្សំ កុសលសងគុណ ម្តាយឪពុកខ្ញុំបានយ៉ាងល្អ”។
ជាមួយគ្នានោះដែរ លោកបានប្រាប់ឲ្យដឹងថា សម្រាប់លោកគឺពិតជា មានភាពខុសប្លែកគ្នាខ្លាំងណាស់ នៅពេលដែលលោកទៅ ជ្រកក្រោមម្លប់ព្រះពុទ្ធសាសនា គឺបានធ្វើឲ្យលោកជ្រះថ្លាជា មួយបុណ្យកុសល តាមរយៈការរៀនសូត្រធម៌ មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានដឹងពីទុក្ខលំបាក របស់ម្តាយនៅពេល ដែល លោកស្ពាយបាត្រដើរបិណ្ឌបាត្រ ដោយដោះស្បែកជើងនោះ គឺតំណាងពីការលំបាក ដែលអ្នកមា្តយធ្លាប់ បានរងទុករយៈពេល ៩ខែ ១០ថ្ងៃ ដែលពពោះកូនទម្រាំ តែសម្រាលពិតជាមាន ការលំបាកខ្លាំងណាស់។
តារាសម្តែងរូបនេះបន្ថែមទៀតថា ក្នុងរយៈពេលដែលលោក បួសរហូតដល់សឹកវិញនោះ លោកបាន កសាងបុណ្យកុសលហើយ នៅកាលពីព្រឹកមិញ នៅពេលដែលលោកសឹកនោះ លោកក៏បានធ្វើវិភាគ ទាននូវសម្ភារៈក៏ដូចជាបច្ច័យ ទៅដល់ចាស់ជរាដែលរស់ នៅក្នុងវត្តតាមពិតទៅ លោកចង់ធ្វើបុណ្យ ដើម្បីសន្សំកុសលមួយចំណែក ដើម្បីសងគុណអ្នកមានគុណ ជាយូរណាស់មកហើយ តែដោយសារ តែមានការមមាញឹក ជាមួយការងារច្រើនពេក មិនអាចឆ្លៀតពេលបានទើប ក្នុងមួយរយៈពេលចុងក្រោយ នេះ លោកបានបដិសេធមិនទទួលការងារថត ព្រោះតែលោកចង់ទុកពេលបំពេញ កាតព្វកិច្ចជាកូន កតញ្ញូឲ្យហើយ៕
Looking Today
Looking Today
Looking Today
Looking Today
Looking Today
 

Recent Posts