ភ្នំពេញ: ម៉ូតូ​ពីរ​គ្រឿងជិះ​ប្រដេញ​គ្នា ទៅបុក​ពីក្រោយ​រថយន្ត បោក​នឹង​កញ្ចក់​រថយន្តបែក​ផ្ទាំង​ខាងក្រោយ រងរបួស​ធ្ងន់ ៣​នាក់​។ គ្រោះថ្នាក់​នេះបានកើត​ឡើងនៅវេលា​ម៉ោង ១ និង ៣០ នាទី រំលងអធ្រាត្រឈានចូល​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០១៣ នៅ​ផ្លូវ​លេខ​១៨១ កែង​វិថី​ព្រះស៊ីសុវត្ថិ ក្នុង​សង្កាត់​ផ្សារកណ្តាល​ទី​១ ខណ្ឌដូនពេញ​។​
​សាក្សី​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ ម៉ូតូ​ហ្វី​ណូ ពណ៌​ពងមាន់ ជិះ​គ្នា ៣​នាក់ ស្រី ២​នាក់ ប្រុស​ម្នាក់ បើកបរ​ដោយ​នារី​ម្នាក់ បាន​ជិះ​ប្រដេញ​គ្នាជាមួយ​ម៉ូតូ​ស្កុ​ប​ពី មិន​ចាំ​ពណ៌ ជិះ​គ្នា ២​នាក់ ស្រី​ម្នាក់ ប្រុស​ម្នាក់ តាម​វិថី​ព្រះស៊ីសុវត្ថិពី​ត្បូង​ទៅ​ជើង ក្នុងទិសដៅ​ស្របគ្នា ខណៈ​មកដល់​ចំណុច​ផ្លូវកែង ម៉ូតូ​ហ្វី​ណូបើកបរ​ដោយ​នារី បាន​ជិះ​ទៅបុក​ពីក្រោយ​រថយន្ត​អាល់​តូ​ស ពណ៌​ស បែក​កញ្ចក់​ផ្ទាំង​ខាងក្រោយ រងរបួស​ធ្ងន់​ទាំង ៣​នាក់​។ ចំណែក​ម៉ូតូ​ស្កុ​ប​ពីបាន​ជិះ​ទៅមុខ​បាត់​។
​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ទាំង ៣​នាក់ ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​។ ចំណែក​ម៉ូតូ និង​រថយន្ត ត្រូវ​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក រង់ចាំ​ធ្វើការ​ដោះស្រាយ​៕​ S

Recent Posts