ភ្នំពេញ៖ កាលពីពេលកន្លងទៅ មហាជននិងស្រទាប់យុវវ័យ តែងតែឃើញតារាចម្រៀង ប្រចាំផលិតកម្មថោនកញ្ញា សាសា ស្លៀកពាក់បែបសិចស៊ី និងបែបជាយុវវ័យសម័យម័យទំនើប ។ តែនៅពេលនេះ ទស្សនិកជនហាក់ដូចជា ប្លែកភ្លែកយ៉ាងខ្លាំងនៅពេល បានឃើញតារាចម្រៀងដែល តែងតែសិចស៊ីបញ្ចេញដើមទ្រូង បែរជាមកស្លៀកពាក់បែបសាមញ្ញក្រមុំជនបទ មើលទៅគួរឲ្យចាប់អារម្មណ៍ ។
តាមរយៈការស្លៀកពាក់បែបក្រមុំជនបទនេះ ត្រូវបានមហាជនមួយចំនួនដឹងថា ដោយសារតែនាងត្រូវថត MV របស់ផលិតកម្ម ថោន សម្រាប់ត្រៀមបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដូច្នេះទើបនាងត្រូវស្លៀកពាក់ បែបក្រមុំជនបទយ៉ាងដូច្នេះ ។ ការស្លៀកពាក់បែបក្រមុំជនបទ ដូចកញ្ញា សាសា នេះគឺចង់បង្ហាញថា នារីៗខ្មែរគ្រប់រូប ដែលរស់នៅតាមទីជនបទ តែងតែស្លៀកពាក់បែបនេះ ជាពិសេសនោះសម្លៀកបំពាក់ ចង់បង្ហាញពីប្រពៃណីទំនៀមទំលាប់ របស់ប្រជាជនខ្មែរពិតៗ និងមើលទៅស្រគត់ស្រគំសមជានារីខ្មែរ។
គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះ ប្រជាប្រិយភាពរបស់តារាចម្រៀងសិចស៊ី ប្រចាំផលិតកម្ម ថោន កញ្ញា សាសា ត្រូវបានអ្នកគាំទ្រមើលឃើញថា ធ្លាក់ចុះថមថយយ៉ាងខ្លាំង ស្ទើរតែហៅលែងឮទៅហើយ ។ តែទោះជាយ៉ាងណាបទចម្រៀងរបស់នាង នៅតែចេញលក់លើទីផ្សារជាបន្តបន្ទាប់ មិនដែលដាច់ឡើយ ។ យ៉ាងណាក្តី ស្រីស្រស់ដើមទ្រូងទ្រលុកទ្រលន់ សាសា ប្រហែលជាមិនបណ្តោយឲ្យ ប្រជាប្រិយភាពរបស់ខ្លួន ធ្លាក់ចុះដល់កម្រិតសូន្យនោះទេ ៕
Categories:
សិល្បះនិងកំសាន្ត