យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ប្រធានាធិបតីនៃប្រទេស វេណេស៊ុយអឺឡា (Venezuela) លោក ហ៊ូហ្គោ ឆាវេស (Hogo Chavez) បានទទួលមរណភាពកាលពីថ្ងៃទី៥ ខែមីនា ២០១៣ វេលាម៉ោង៨ និង៥៥នាទីយប់ នៅទីក្រុងការ៉ាកាស់ ដែលមានអាយុ៥៨ឆ្នាំ និងស្លាប់ដោយសារជំងឺមហារីក ដែលកើតកាលពី ២ឆ្នាំមុន។
លោក ឆាវេស កាន់អំណាចបានរយៈពេល ១៤ឆ្នាំ មានប្រជាជនជាច្រើនស្រលាញ់ចូលចិត្តគាត់។ ដំណឹងមរណភាពរបស់គាត់ត្រូវបានផ្សាយដោយ មេបញ្ជាការរបស់គាត់ផ្ទាល់ ដែលបានផ្សាយតាមប៉ុស្ដិ៍ទូរទស្ស ទាំងទឹកភ្នែក និងអារម្មណ៍ក្ដុកក្ដួលជាទីបំផុត។ រដ្ឋាភិបាលបានប្រកាសពីការកាន់ទុក្ខជូន លោកប្រធានាធិបតី ចំនួន៧ថ្ងៃ ហើយពិធីបុណនឹងប្ររព្ធឡើងនៅថ្ងៃទី៨ ខែមីនានេះឯង។ ក្រោយពីទទួលបានដំណឹងដ៏កម្សត់នេះហើយ ទីក្រុងទាំងមូលបានក្លាយទៅជាទីស្ងាត់ជ្រងំ ហាងទំនិញមួយចំនួនត្រូវបានបញ្ឍប់ និងផ្លូវសាធារណៈក៏បានបិទដំណើរការភ្លាម។
នៅតាមផ្លូវមានប្រជាជនជាច្រើនរយនាក់ បានស្រែកយំ និងលើករូបរបស់ប្រធានាធិបតី ដោយបានច្រៀងចំរៀងសំរាប់ជូនពរដល់លោកទៀតផង។
តើប្រិយមិត្តយល់យ៉ាងណា នៅពេលដែលប្រទេសមួយ បាត់បង់នូវអ្នកដឹកនាំដ៏ល្អមួយរូប? ប្រជាជនទាំងអស់បានបញ្ចេញនូវភាព សោកស្ដាយ និងសោកសៅចំពោះការបាត់បង់ ប្រធានាធិបតីរបស់ពួកគេ វាប្រៀបដូចជាប្រទេសយើង ពេលដែលសម្ដេចតាទទួលមរណភាពអញ្ចឹងដែរ។ សូមទស្សនារូបភាពខាងក្រោម៖















Recent Posts