សេចក្តីរាយការណ៍ ពីមន្រ្តីនគរបាល ចរាចរណ៍ជើងគោក បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តបែន មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 3A-3331 ដែលធ្វើដំណើរចេញ ពីដីឡូត៌មួយកន្លែង ជាប់ផ្លូវ ៥៩៨ ប៉ុន្តែដោយសារភ្លេច ទម្លាក់បែនចុះក្រោម បានធ្វើឲ្យ ទាក់ខ្សែភ្លើង ដែលនៅកាត់ទទឹងផ្លូវ នាំឲ្យបង្គោលភ្លើង ចំនួន២ដើម ទ្រេត ធ្លាក់ខ្សែភ្លើងកាត់ទទឹងផ្លូវ បង្កឲ្យស្ទះសចរាចរណ៍ នៅលើកំណាត់ ផ្លូវនោះតែម្តង។
សមត្ថកិច្ចបានបន្តថា ក្រោយកើតហេតុ និងដើម្បីជួយសម្រួល ចរាចរណ៍ នៅលើកំណាត់ផ្លូវនេះ កម្លាំងនគរបាលចរាចរណ៍ ដឹកនាំដោយ លោក ប៉ែន ឃុន បានចុះទៅជួយអន្តរាគមន៍ នៅកន្លែងកើតហេតុភ្លាមៗ ផងដែរ។
លុះព្រឹកឡើង គេសង្កេតឃើញ មន្រ្តីរបស់អង្គភាព អគ្គីសនី បានមកជួយ ដោះស្រាយបញ្ហានេះដែរ ។ ដោយឡែក ម្ចាស់រថយន្ត និងម្ចាស់រថយន្ត ត្រូវបានកម្លាំង នគរបាល ចរាចរណ៍ជើងគោក នាំយកទៅរក្សាទុក នៅការិយាល័យ ចរាចរណ៍ជើងគោក ដើម្បីទុកឲ្យម្ចាស់ រថយន្ត ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕
ប្រភព៖ ដើមអម្ពិល
Categories:
ព័តមានជាតិ