យោងតាមប្រភពព័ត៌មាន របស់សហរដ្ឋអាមេរិក បានឲ្យដឹងថា សិស្សប្រុសម្នាក់
ជាជនជាតិចិន ដែលសិក្សានៅសាលា “South Puget Sound Community College”
ក្នុងទីក្រុង Seattle រដ្ឋ Washington សហរដ្ឋអាមេរិក បានបើកបររថយន្ត
ដែលខ្លួនទើបនឹងទិញម៉ាក Mercedes-Benz C350 ជាមួយនឹងសិស្សប្រុស
៤នាក់ផ្សេងទៀត ត្រលប់ទៅផ្ទះរបស់ពួកគេវិញ បន្ទាប់ពីចេញពីហាងលក់អាហារ
ក៏បានបុករថយន្តមួយគ្រឿង បណ្តាលឲ្យនាក់ជិះនៅក្នុងនោះ រងរបួស និងស្លាប់។
ប្រភពដដែរ បានបន្តទៀតថា សិស្សប្រុសជនជាតិចិន ដែលបើកបររថយន្តម៉ាក Mercedes-Benz C350 មានឈ្មោះថា Xu Yichun អាយុ ១៩ឆ្នាំ បានបើកបរត្រលប់ទៅផ្ទះ បន្ទាប់ពីចេញពីហាងលក់អាហារ រហូតដល់កន្លែងកើតហេតុ សិស្សប្រុសឈ្មោះ Yichun មិនបានគោរពច្បាប់ចរាចរណ៏ ដោយបើកបរបំពានផ្លាកសញ្ញា និងភ្លើងស្តុបចរាចរណ៏ រួចបានបើកទៅបុក ជាមួយនឹងរថយន្តរបស់សិស្សស្រី ដែលជាជនជាតិអាមេរិក មានឈ្មោះថា Brenda Gomez-Zapata អាយុ ២៥ឆ្នាំ ធ្វើឲ្យនាង និងមិត្តភក្តិរបស់នាង ដែលជិះក្នុងរថយន្តជាមួយ រងរបួសទាំងអស់។
សូមបញ្ជាក់ផងដែរថា សិស្សស្រីជនជាតិអាមេរិក ឈ្មោះ Brenda Gomez-Zapata បានស្លាប់បន្ទាប់ពី សម្រាកព្យាបាលនៅមន្ទីរពេទ្យ អស់រយៈពេល ៩ថ្ងៃ ចំនែកឯអ្នកជិះជាមួយនាង គឺរងរបួស មិនបង្កគ្រោះថ្នាក់ដល់ជីវិតឡើយ។
យ៉ាងណាម៉ិញ បន្ទាប់ពីហេតុការណ៏គ្រោះថ្នាក់នេះ បានកើតឡើង ម្តាយរបស់សិស្សប្រុសឈ្មោះ Xu Yichun បានចេញជាវិក័្កយប័ត្រ ដែលមានទឹកប្រាក់ ២លានដុល្លារ ដើម្បីសុំដោះលែងកូនប្រុសរបស់គាត់ ឲ្យមានសិទ្ធសេរីភាពវិញ ប៉ុន្តែទោះបីជាយ៉ាងនេះក៏ដោយ ក៏មិនអាចដោះលែង សិស្សប្រុសនោះបានដែរ។

សិស្សប្រុសឈ្មោះ Yichun

សិស្សស្រីជនជាតិអាមេរិក Brenda Gomez-Zapata
រថយន្តម៉ាក Mercedes-Benz C350 របស់សិស្សប្រុសឈ្មោះ Yichun

Categories:
ព័តមានអន្តរជាតិ