ភ្នំពេញ​៖ ប៉ូលិស​ពាក់ស័ក្ដិ​៤​ម្នាក់​ស្ថិត​ក្នុង​សភាព​ស្រវឹង​ជោគ​ជាំ​បាន​បើក​រថយន្ត​ម៉ាក់​camary ឆ្លាម​ពណ៌​ទឹក​ប្រាក់​ពាក់​ស្លាក់​លេខ​ភ្នំពេញ​2P-1895 ​បើក​ទៅ​បុក​គូថ​រថយន្តក្រុង​របស់​ក្រុមហ៊ុន​ពន្លឺ​អង្គ ពី​ភ្នំពេញ​ទៅ​ប៉យ​ប៉ែត​ដោយ​មាន​ផ្ទុក​អ្នក​ដំណើរ​ពេញ​ដែល​កំពុង​ឈប់​ចត​នៅ​ចិញ្ចើម​ផ្លូវ​មុខ​ចំណត​មុខ​ក្រុមហ៊ុន​មេគង្គ​អ៊ិច​ព្រែ​ស​។​
            ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​២២​និង​៣០​នាទី​យប់ ថ្ងៃ​ទី ២១ ខែ​មីនា ឆ្នាំ​២០១៣ ​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ក្រុម​១៤ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​។​
            សាក្សី​នៅ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ គេ​ឃើញ​រថយន្តក្រុង​ដែល​មាន​ផ្ទុក​អ្នក​ដំណើរ​ពេញ​ឈប់​ចត​នៅ​កន្លែង​កើត​ហេតុ​ខាងលើ (​រថយន្ត​ខូច​ដាក់​លេខ​មិន​ចូល​យោង​តាម​សំដី លោក សុខ សឿន អាយុ​៥៣​ឆ្នាំ បាន​ឲ្យ​ដឹង​ថា គេ​ឃើញ​រថយន្ត​បង្កហេតុ​ម៉ាក់​camary ឆ្លាម​បើកបរ​យ៉ាង​លឿន​ក្នុង​សភាព​ស្រវឹង​ស្រា​ជោគ​ជាំ បាន​រេ​ចង្កូត​ទៅ​បុក​គូថ​រថយន្តក្រុង​ពី​ក្រោយ​យ៉ាង​ពេញ​ទំហឹង បណ្ដាល​ឲ្យ​ខូចខាត​ផ្នែក​ខាងមុខ​របស់​រថយន្ត​camary​ឆ្លាម នៅ​និង​កន្លែង​កើត​ហេតុ​ហើយ​អ្នក​បើក​រថយន្ត​បង្ក​ត្រូវ​បាន​គេ​ស្គាល់​ ឈ្មោះ ឯម បា​ណាន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ  ​ជា​មន្ត្រី​ប៉ូលិស​ពាក់ស័ក្ដិ​៤ បន្ទាប់​ពី​បង្ក​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍​រួច​មក មន្ត្រី​ប៉ូលិស​រូប​នោះ​បាន​បើក​ទ្វារ​រថយន្ត​ចុះ​មក​ព្រម​ទាំង​កាន់​កាំភ្លើង​ខ្លី​ម៉ាក​K54 រូ​ច​ធ្វើ​សកម្មភាព​បាញ់​ដី​គំរាម​អ្នក​បើកបរ​រថយន្តក្រុង​ដើម្បី​បន្ធូរ​កំហឹង​ ក្រោយ​ពេល​កើត​ហេតុ គេ​បាន​ឃើញ​ប៉ូលិស​នគរបាល​ប៉ុស្តិ៍​ទូល​សង្កែ​បាន​ចុះ​មក​ធ្វើ​អន្តរាគមន៍​ទាន់​ពេល​វេលា​ ព្រម​ទាំង​ធ្វើការ​ឃាត់ខ្លួន​ជន​បង្ក​ហេតុ​ និង​ដកហូត​អាវុធ​ខ្លី​យក​មក​រក្សា​ទុក​ នឹង​នាំ​ខ្លួន​ជន​បង្ក​យក​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឫស្សីកែវ ដើម្បី​សាក​សួរ ព្រម​ទាំង​នាំ​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​នគរបាល​ទូល​សង្កែ​ដើម្បី​ដោះ​ស្រាយ​ទៅ​តាម​នីតិវិធី​ច្បាប់​ហើយ​ និង​កសាង​សំណុំ​រឿង​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕
ឃិត សុខា​
kkn-s9
kkn-s10
kkn-s11
kkn-s12
kkn-s13
kkn-s14
kkn-s15
kkn-s16
kkn-s17
kkn-s18
kkn-s19

Recent Posts