យោងទៅតាមព័ត៌មានរបស់ Yahoo បានឲ្យដឹងថា នៅក្នងប្រទេសវៀតណាម មានប្រជាជនជាច្រើន បានយកឈាមស្រស់របស់សត្វជ្រូក មកប្រតាកលើក្រដាសប្រាក់ ដើម្បីឲ្យមានសំណាងនៅក្នុងឆ្នាំថ្មី។
ជាធម្មតានៅក្នុងតំបន់មួយចំនួន ក៏ដូចជានៅដូចជានៅក្នុងប្រទេសយើង យើងក៏ប្រទះឃើញថា មានមនុស្សមួយចំនួនបាន អារអតណ្ដាត ដើម្បីយកឈាមទៅលាបលើក្រដាសយ័ន ដើម្បីសុំសេចក្ដីសុខ ដែលសកម្មភាពទាំងនេះ អាចហៅថា ហែរអ្នកតា បន្ទាប់ពីចូលឆ្នាំចិន។ តែសម្រាប់ក្នុងប្រទេសវៀតណាមវិញ បែរជាប្លែកនោះគឺ ពួកគេបានយក សត្វជ្រូកទាំងរស់ឲ្យដេកផ្ងារ និងចងដៃជើង ហើយប្រើកាំបិតវែង មកកាត់ជ្រូកនោះជា២ កំណាត់ ដែលសកម្មភាពទាំងនេះ ពិតជាស្ដែង និងមិនគួរឲ្យជឿនឹងភ្នែក។ បន្ទាប់ពីកាត់រួច ឈាមរបស់សត្វជ្រូក ត្រូវគេយកមកលាបលើ លុយដើម្បីទុកជាយ័ន សម្រាប់សុំសេចក្ដី។
តើប្រិយមិត្ដយល់ថា នេះជាអំពើឃោរឃៅដែរ ឬទេ ដែលយកសត្វជ្រូកទាំងរស់ មកកាត់ជា២ នៅចំណោមមុខសាធារណៈជនបែបនេះ? សូមទស្សនាវីដេអូទាំងអស់គ្នា៖



Recent Posts