ចិន៖ នេះជារឿងដ៍ប្លែកមួយដែលមិនធ្លាប់កើតមាននៅប្រទេសចិន ដោយកូនស្រីរបស់លោក Tran កើតនៅចុងឆ្នាំ២០១១ ក្នុង ខេត្ត Zhanjiang មានសុដន់ដូចមនុស្សពេញវ័យ។ ពេលដែលកូនស្រីរបស់លោក មានអាយុ៤ខែ លោកចាប់ផ្តើមអោយនាងញាំទឹកដោះគោ Similac ដែលជា ផលិតផលរោងចក្រក្នុងប្រទេសចិន។ បន្ទាប់ពីប្រើបានមួយខែក្រោយមក ដោះខាងឆ្វេងរបស់នាង បានរីកធំខុសពីធម្មតា ហើយលោកក៍បាននាំនាងទៅមន្ទីពេទ្យ Leizhou ដើម្បីធ្វើការពិនិត្យ ។ ក្រោយពេលដែលក្រុមវេជ្ជបណ្ឌិត ធ្វើការពិនិត្យរួចមក ក្រុមគ្រូពេទ្យបានបញ្ជាក់ថា កូនស្រីរបស់គាត់មាន អាលាក់ស៊ីជាមួយទឹកដោះគោនេះ មិនមែនមកពីទឹកដោះគោដែលប្រើ មានបញ្ហានោះទេ។  រហូតមកដល់ចុងខែ កក្កដា ២០១២ ដោះខាងស្តាំរបស់នាងក៍បានរីកធំម្ខាងទៀតគួអោយចំលែកព្រោះថា លោកបានប្តូរម៉ាក ទឹកដោះគោ នាងរួចហើយ លោកក៍បាននាំនាងទៅមន្ទីពេទ្យ Guangdong ម្តង។ បញ្ហាមួយនេះបានធ្វើអោយភ្ញាក់ផ្អើល យ៉ាងខ្លាំង ប៉ុន្តែបន្ទាប់ពីធ្វើការស៊ើបអង្កេត និងត្រួតពិនិត្យឃើញថា ទឹកដោះគោទាំងនោះគ្មានបញ្ហាអ្វីនោះទេ គឺមកពីក្មេងស្រីនេះ មានកោសិការ ចំឡែកខុសពីក្មេងដ៍ទៃ៕

Recent Posts