ភ្នំពេញ៖តារាចម្រៀងចាស់ វស្សាប្រចាំផលិតកម្មរស្មី
ហង្សមាស កញ្ញា ឈិត សុវណ្ណបញ្ញា ដែលបច្ចុប្បន្នមហាជន និងស្រទាប់យុវវ័យ
កំពុតតែមើល ឃើញថាប្រជាប្រិយភាព របស់នាងហាក់មិនមាន ការកើនឡើង
ដូចតារារួមទ្រនំមួយចំនួន ផ្សេងទៀតឡើយ ពោលគឺប្រជាប្រិយភាព និងការគាំទ្ររបស់
តារាចម្រៀង ឈិត សុវណ្ណបញ្ញា ហាក់ នៅទ្រឹង ដូចទឹកខែប្រាំអ៊ីចឹង ។
ខណៈការប្រគំតន្ត្រី ដ៏ធំបំផុតប្រចាំឆ្នាំ របស់ផលិតកម្ម ហង្សមាស (Best of the Best )ខិតជិតមកដល់ គេបានសង្កេតឃើញថា តារាចម្រៀងនៅក្នុង ទ្រនំផលិតកម្ម ហង្សមាស ទាំងស្រីទាំងប្រុស ម្នាក់ៗកំពុងតែសំងំ បំបែកក្បាច់ ដើម្បីទាញរកប្រជាប្រិយភាព នឹងការគាំទ្រពីសំណាក់ មហាជនរៀងៗខ្លួន ។ បើទោះជាការប្រគំតន្ត្រី ប្រចាំឆ្នាំរបស់ផលិតកម្ម ហង្ស មាស (Best of the Best 2013) ខិតជិតមកដល់ក៏ពិតមែន តែចំពោះតារាចម្រៀង សាច់សច្រមុះស្រួច កញ្ញា ឈិត សុវណ្ណបញ្ញា វិញ ហាក់មិនបានសម្តែង ការប្រទាញយក ប្រជាប្រិយភាព ដូចតារារួមទ្រនំប៉ុន្មានឡើយ ។
បើតាមប្រភពពីអ្នកនៅក្នុងចង្កោមសិល្បៈ ដែលស្និទ្ធនឹងកញ្ញា ឈិត សុវណ្ណបញ្ញា បានបង្ហើបប្រាប់ LookingTODAY ដោយស្ទាក់ស្ទើរថា កញ្ញា ឈិត សុវណ្ណបញ្ញា ហាក់ដូចជាមិនសូវ អើពើរនឹងការប្រកួត ប្រជែង ដណ្តើមរកប្រជាប្រិយភាព ក្នុងកម្មវិធីប្រគំតន្ត្រី ប្រចាំឆ្នាំរបស់ផលិតកម្ម ហង្សមាស (Best of the Best 2013) ប៉ុន្មានទេ ។ បច្ចុប្បន្ននាងមានការងារ រវល់នឹងសិល្បៈរបស់នាង បន្តិចបន្តួចតែប៉ុណ្ណោះទេ ។
ប្រភពដដែលបាន បញ្ជាក់ឲ្យដឹងទៀតថា តារាចម្រៀង សម្បូរមន្តស្នេហ៍ ឈិត សុវណ្ណបញ្ញា គ្មានបំណងចង់ផ្តួល តារាចម្រៀងណាមួយ ក្នុងទ្រនំជាមួយគ្នានោះទេ ហើយនាងក៏ គ្មានក្បាច់រាំណាមួយ យកទៅបង្ហាញ មហាជនដែរ តែនាងមានបទបែប មនោសញ្ចេតនា និងបទញាក់កន្រ្តាក់ អារម្មណ៍មួយចំនួន តែប៉ុណ្ណោះ ដើម្បីបង្ហាញក្នុង វេទិការកក្រើក ប្រចាំឆ្នាំដ៏ធំនេះ ។
បើទោះបីជាប្រភពខាងលើ បានបង្ហើបប្រាប់យ៉ាងនេះក្តី ក៏អ្នកតាមដានសង្គមសិល្បៈខ្មែរ បានដឹងរួចទៅហើយថា តារាចម្រៀងចាស់ វស្សារូបស្រស់សោភា ប្រចាំផលិតកម្មហង្សមាស ឈិត សុវណ្ណបញ្ញា មិនមានក្បាច់ណាមួយអាច ប្រកួតប្រជែងយកឈ្នះ តារាចម្រៀងរួមទ្រនំ មួយចំនួនបានឡើយ ព្រោះកាល ពីពេលកន្លងទៅ មហាជន និងអ្នកតាមដានសង្គមសិល្បៈ មិនដែលបានឃើញនូវក្បាច់រាំ របស់នាងនោះទេ ។ផ្ទុយទៅវិញ គឺគេឃើញតែ ក្បាច់រាំរបស់កញ្ញា ឱក សុគន្ធកញ្ញា , ពេជ្រ សោភា និងសិស្សប្អូន ទេព បូព្រឹក្ស តែប៉ុណ្ណោះ ។
ថ្វីត្បិត តែការប្រគំ តន្ត្រីប្រចាំឆ្នាំ របស់ផលិតកម្ម ហង្សមាស ខិតជិតមកដល់ក៏ពិតមែន គេមិនទាន់ដឹងថា យ៉ាងណានោះទេ ព្រោះកាលពីឆ្នាំកន្លង ទៅស្រីស្រស់ ឈិត សុវណ្ណបញ្ញា ក៏មានក្បាច់រាំពិសេសផងដែរ ។ ដូច្នេះមានតែរង់ចាំ ទស្សនាទាំងអស់គ្នាថា តើកញ្ញា ឈិត សុវណ្ណបញ្ញា បានក្បាច់រាំពិសេស ណាមកបម្រើអារម្មណ៍ ទស្សនិកជន ទស្សនា ក្នុងមហាព្រឹត្តិ ការណ៍នោះដែរឬទេ ?

Categories:
ផ្សេងៗ,
សិល្បះនិងកំសាន្ត