ព្រឹត្តិការណ៍ Tiger Street Football 2013 សម្រាប់មណ្ឌលភ្នំពេញបានបញ្ចប់ការប្រកួតហើយ ក្រោយពីដំណើរការប្រកួត ២ ថ្ងៃមកនោះ។
ក្រុមបាល់ទាត់
ចំនួន ៦៤ក្រុម បានចូលរួមប្រកួតនៅមណ្ឌលភ្នំពេញនេះ។
ក្នុង៦៤ក្រុមនេះ គឺចម្រាញ់យកតែ២០ក្រុម
សម្រាប់ឡើងទៅប្រកួតបន្តជាមួយក្រុមចំនួន១២ទៀត
ដែលឡើងមកពីការប្រកួតជម្រុះនៅខេត្តព្រះសីហនុ និង ខេត្តសៀមរាប។
សម្រាប់
មណ្ឌលភ្នំពេញនេះ បានចាប់ផ្ដើមប្រកួតនៅថ្ងៃទី២២កុម្ភៈ ហើយបញ្ចប់
នៅយប់ថ្ងៃទី២៣កុម្ភៈ។ ៤ក្រុម
ដែលឡើងមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនោះមានក្រុមយុវជនបៃតង
ក្រុមCharlo ក្រុមភូមិបៃតង និង ក្រុម Western Uni FC។
ក្នុងការប្រកួតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រុមយុវជនបៃតង លេងចាញ់ក្រុមCharlo ១ ទល់ ២ និង ក្រុម Western Uni FC ប្រកួត
ឈ្នះក្រុមភូមិបៃតង ៤ ទល់ ៣។
២ក្រុមដែលចាញ់នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប្រកួតគ្នាដណ្ដើម
ចំណាត់ថ្នាក់លេខ ៣ដែលចំណាត់ថ្នាក់លេខ ៣បានទៅក្រុមយុវជនបៃតង
បន្ទាប់ពីប្រកួតឈ្នះក្រុមភូមិបៃតង ៦ ទល់ ២។ ចំពោះជើងឯកបានទៅក្រុម Western Uni FC បន្ទាប់ពីប្រកួតផ្ដាច់ព្រ័ត្រឈ្នះក្រុម Charlo ២ ទល់ ១៕
Categories:
សុខភាព និង កីឡា