ក្រុមហ៊ុន Nokia កាលពី ថ្ងៃអង្គារ៍ ទី១៩ ខែកុម្ភៈម្សិលមិញនេះ បានចាប់ផ្តើម កែប្រែកិច្ចការ របស់ ខ្លួនកាន់តែប្រសើរ ដើម្បីប្រកួតប្រជែងជាមួយ សេវាកម្មទាំងពីរ Spotify និង iTunes ដោយការប្រកាសបង្ហាញ សេវាកម្ម  Nokia Music+ ថ្មី ដែលផ្ទាស់ស្មាតហ្វូន ត្រកូលLumia អាចប្រើ ប្រាស់សេវាកម្មនេះ ក្នុងតម្លៃត្រឹមតែ ៣,៩៩ដុល្លារក្នុង១ខែ។
សេវាកម្ម  Music+ ដែលបញ្ចូលបន្ថែមលើ វើហ្សិននៃសេវាកម្ម Nokia Music ឥតគិតលុយ ក្រុមហ៊ុនបានបង្ហាញកាលពីឆ្នាំមុន ដែលការបញ្ចូល សេវាកម្មថ្មីនេះ បានផ្លាស់ប្តូរសេវាកម្មតន្ត្រី មានដែនកំណត់ឥតគិតលុយ មកជាសេវាកម្មដែល អនុញ្ញាតិឲ្យអ្នក ប្រើប្រាស់ស្មាតហ្វូន Lumia អាចធ្វើការ Download យកតន្ត្រីខ្លួនត្រូវការគ្មាន ដែនកំណត់វិញ។   
ការដាក់សេវាកម្ម ប្រើប្រាស់ថ្មីនេះ ក៏ជាសញ្ញាមួយជំរុញ គុណភាពសំឡេងតន្ត្រី ផងដែរ ហើយក្រុមហ៊ុន Nokia អះអាងថា ខ្លួនអនុញ្ញាតិឲ្យ អ្នកប្រើប្រាស់អាច Download តន្ត្រី ក្នុង រយៈពេល ៦ខែជាប់ៗគ្នា និងអនុញ្ញាតិឲ្យ បង្កើតទម្រង់ Download តែតន្ត្រីមានគុណភាពខ្ពស់ នៅពេលអ្នកប្រើប្រាស់ អ៊ីនធឺណេតតាមប្រព័ន្ធ WiFi ប៉ុណ្ណោះ។ ក្រុមហ៊ុន Nokia និយាយថា សេវាកម្មថ្មីនឹងបង្ហាញខ្លួន នៅរយៈពេលប៉ុន្មាន សប្តាហ៍ខាងមុខនេះហើយ ៕

Recent Posts