ក្រុមហ៊ុន Nokia បានប្រកាសបង្ហាញ ទូរស័ព្ទចល័តធម្មតា ចំនួនពីរប្រភេទ នៅក្នុងព្រឹត្តិការណ៍ សមាជទូរស័ព្ទ ទូទាំងពិភពលោក ហៅកាត់ថា MWC គឺ Nokia 105 និង Nokia 301។
ទូរស័ព្ទ Nokia 301
Nokia 301 មានអេក្រង់ទំហំ ២,៤អ៉ីញ មានកាមេរ៉ាទំហំ 3.2 megapixel ជាមួយការបញ្ចូល លក្ខណៈពិសេសនៃកាមេរ៉ាប្រើលើស្មាតហ្វូន Lumia យ៉ាងល្អ។ មានកម្មវិធី Nokia Xpress Browser នៅលើម៉ាស៊ីនដំណើរការ និងមានភ្ជាប់បណ្តាញអ៉ីនធឺណេត3.5G ។ Nokia 301 នឹងមានវត្តមានលក់ ជាមួយពណ៌ផ្ទៃមេឃ ខ្មៅ ស៊ីជម្ពូ លឿង និងស ក្នុងតម្លៃ ៦៥ផោន (៨៤,៩៤ដុល្លារ) ។ ទូរស័ព្ទនេះ មានលក់នៅក្នុង អាមេរិកឡាទីន ឥណ្ឌា នៅអាព្រិក អាស៊ីបូព៌ា អាស៊ីប៉ាស៊ីភិក និងអឺរ៉ុបនៅត្រីមាសទី២ ហើយ។ លើសពីនេះទូរស័ព្ទនេះ អាចប្រើបានស៊ីមពីរទៀតផង៕
ទូរស័ព្ទ Nokia 105
Nokia 105 គឺជាប្រភេទទូរស័ព្ទធម្មតា ដែលមានលក្ខណៈល្អគ្រប់គ្រាន់ របស់ក្រុមហ៊ុន តម្លៃរបស់វាត្រឹមតែ ១៥ផោន( ១៩,៦០ដុល្លារ) ប៉ុណ្ណោះ។ ទូរស័ព្ទមានលក្ខណៈគ្រឹះសំខាន់ ដោយមានអេក្រង់ពណ៌ មានកម្មវិធីវិទ្យុ FM radio មានកម្មវិធីកំណត់ម៉ោងរោទិ៍ច្រើនជម្រើស មាននាឡិការ មាននាឡិការនិយាយ (talking clock) និងមានកម្មវិធីល្អៗជាច្រើនទៀត។
Nokia 105 នឹងចេញលក់ពណ៌ខ្មៅ និងពណ៌ផ្ទៃមេឃនៅក្នុងប្រទេសចិន អេស៊ីប ឥណ្ឌា ឥណ្ឌានេស៊ី វៀតណាម និងទីផ្សារដទៃទៀត នៅអាព្រិក អាស៊ីបូព៌ា អាស៊ីប៉ាស៊ីភិក និងអឺរ៉ុបនៅត្រីមាសនេះហើយ។
Categories:
ផ្សេងៗ,
ព័តមានជាតិ