កាលពីពេលថ្មីៗនេះ មានវីដេអូដ៏គួរឲ្យរន្ធត់មួយ
ត្រូវបានគេចែកចាយនៅក្នុងអនឡាញ ដែលបានបង្ហាញពីការវាយតប់គ្នាទៅលើនារីម្នាក់
មុននឹងនាង ដួលនឹងដី និងត្រូវគេវាយសង្កត់ពីលើបន្ថែម។
យោងទៅតាមសារព័ត៌មានរបស់ម៉ែលអនឡាញ បានឲ្យដឹងថា
វីដេអូនេះត្រូវបានគេបញ្ចូលទៅក្នុង បណ្ដាញទំនាក់ទំនងសង្គម Facebook
កាលពីយប់ថ្ងៃអង្គារ ដែលមានមនុស្សជាង ៩០០នាក់ ចុច liked
និងមានអ្នកចែកចាយវីដេអូនេះបន្ដចំនួន ៥៩៥នាក់ ដែលគ្រាន់តែបញ្ចូលបានតែ ២ម៉ោង
ប៉ុណ្ណោះ។
នៅក្នុងនោះផងដែរ វីដេអូនេះ បានបង្ហាញពីការវាយតប់និងឈ្លោះគ្នា
នៅក្នុងសាលារៀនមួយក្បែរ Bradford ក្នុង West Yorks ប្រទេសអង់គ្លេស
ដែលវីដេអូនេះត្រូវបានថតដោយប្រើប្រាស់ ទូរស័ព្ទដៃផ្ទាល់ខ្លួន។
បន្ទាប់ពីជំលោះនេះបានកើតឡើងប៉ុន្មាន១៥វិនាទី ជនរងគ្រោះដែលជាសិស្សសាលា
ត្រូវបានរងរបួសមុខ និងស្រែកយ៉ាងខ្លាំង ដែលភ្លាមៗនោះអ្នកឈររោមមើល
បាននាំគ្នាជួយ និងបំបែកអ្នកដែលវាយគ្នានេះ។
ទោះជាយ៉ាងណា វីដេអូនៅក្នុង Facebook នេះត្រូវបានគេលុបចោល
បន្ទាប់ពីខាងសាលាដឹងពីបញ្ហានេះ។ នៅក្នុងនោះ អ្នកគ្រប់គ្រងសាលារៀននេះ
បាននិយាយថា ខាងសាលារៀនទើបតែដឹងពីហេតុការណ៍នេះ
ហើយសាលារៀននឹងធ្វើសកម្មភាពសម្រាប់ហេតុការណ៍ដ៏អាក្រក់នេះ
ជាមួយនឹងពង្រឹងច្បាប់ទំលាប់ នៅក្នុងសាលារៀន។ លោកបានបន្ដថា
អ្វីដែលសំខាន់នោះគឺពួកយើង ចង់ប្រាប់ទៅកាន់ឪពុកម្ដាយសិស្សថា
ពួកយើងនឹងខិតខំប្រឹងប្រែង បញ្ជាក់ថាសាលារៀនគឺជាកន្លែងដែលមាន សុវត្ថិភាព
និងជាទីកន្លែងដ៏ល្អបំផុតសម្រាប់ក្មេង។
សម្រាប់លោក Paul Robinson អ្នកជាអ្នកគ្រប់គ្រងខាងអប់រំ
យុវជននិងកីឡានៅក្នុងតំបន់ Bradford នេះបាននិយាយថា
ពួកយើងនឹងចាត់ទុកហេតុការណ៍នេះ គឺជាហេតុការណ៍ដ៏អាក្រក់
និងព្យាយាមរកដំណោះស្រាយ។
តើប្រិយមិត្ដយល់យ៉ាងណា ដែលសូម្បីតែប្រទេសអង់គ្លេសដែលជាប្រទេសជឿនលឿន និងមានប្រព័ន្ធអប់រំខ្ពស់ នៅតែមានបញ្ហាសិស្សសាលាវាយគ្នា ?
សូមមើលរូបភាពខាងក្រោម៖
កែសម្រួលដោយ៖ 2BiC-News