តារាសម្តែងសាច់ស ដើមទ្រូងធំមូលក្បំនាង ដួង ស្រីពេជ្រ ហាក់កាក់កប
នឹងការងារសិល្បៈរបស់នាង យ៉ាងខ្លាំងគួរសម ព្រោះនាងមានសំណាង
កាន់តំណែងពិធីការិនី នៅលើកញ្ចក់ទូរទស្សន៍ ប៉ុស្តិ៍លេខ៥ ក្នុងកម្មវិធី
”អាថ៌កំបាំងតារា” ។ តែទោះជាយ៉ាងណា មហាជនក៏នៅតែ ឃើញវត្តមាននាង
នៅតាមបទចម្រៀងខារ៉ាអូខេ និងស្ពតពាណិជ្ជកម្ម នានាជានិច្ច ។
ចាប់តាំងពីតារាសម្តែង វ័យក្មេងសិចស៊ីរូបនេះ បោះជំហានចូលក្នុង
សិល្បៈមកនាងត្រូវ បានមហាជន និងស្រទាប់យុវវ័យ ស្គាល់នាងច្រើន
តាមរយៈការសម្តែង បទចម្រៀងខារ៉ាអូខេ និងស្ពតពាណិជ្ជកម្ម លើសពីនេះទៅទៀតនោះ
ស្រទាប់យុវវ័យតែង កោតសរសើរពីសម្រស់ ដ៏ស្រស់ស្អាតនិង សិចស៊ីរបស់នាង ។
នាពេលថ្មីៗនេះ មហាជនទូទៅជាពិសេស អ្នកនិយមប្រើប្រាស់ បណ្តាញទំនាក់ទំនង
សង្គមហ្វេសប៊ុក បានឃើញរូបភាព របស់ស្រីស្រស់ ដួង ស្រីពេជ្រ ស្លៀកពាក់បែប
ខើចលើខើចក្រោម មិនតែប៉ុណ្ណោះ នាងបានបញ្ចេញ រន្ធផ្ចិតនិងដើមទ្រូង
ដ៏ទ្រលុកទ្រលន់ របស់នាងឲ្យមហាជន បានឃើញជា ចំនីចក្ខុថែមទៀតផង ។តាមរយៈរូបរបស់តារាសិចស៊ីរូបនេះ
ដែលមហាជនបាន ឃើញនៅលើគេហទំព័រ Facebook គេសន្និដ្ឋានបាន ថានាងបានថតនៅក្នុ
ងក្លឹបកម្សាន្តមួយ ជាមួយមិត្តភក្តិជា អ្នកសិល្បៈដូចគ្នា ។
តែទោះជាយ៉ាងណា ការបញ្ចេញភាព
សិចស៊ីរបស់ខ្លួនបែបនេះ ត្រូវបានមហាជន មួយចំនួនមាន ការកោតសរសើរថា
នាងហ៊ានបញ្ចេញ រន្ធផ្ចិតឲ្យគេបានឃើញ ហើយក៏មានមហាជន មួយចំនួនធ្វើការ
រិះគន់មក លើរូបនាងខ្លាំងៗផងដែរ ព្រោះថានាងគឺជា អ្នកសិល្បៈនិងជាពិធិ
ការិនីមួយរូបនាងមិន គួរណាស្លៀកពាក់ បែបសិចស៊ីហួសហេតុ នៅក្នុងចំនោម
មនុស្សរាប់រយ អ្នកដូច្នេះនោះទេ ។
ការស្លៀកពាក់របស់ពិធីការិនី ដួង
ស្រីពេជ្រ បែបនេះធ្វើឲ្យមហាជន មួយចំនួនសម្តែងក្តី មិនពេញចិត្តយ៉ាងខ្លាំង
មិនតែប៉ុណ្ណោះមហាជន មួយចំនួនបានស្តី បន្ទោសឲ្យនាងថា ការស្លៀកពាក់បែបនេះ
អាចធ្វើឲ្យខូចឈ្មោះ ដ៏ពិធីការិនីដទៃផ្សេងទៀត ព្រោះនាងក៏ជាពិធីការិនី
នៅលើកញ្ចក់ ទូរទស្សន៍ មួយរូបផងដែរ៕
Categories:
ផ្សេងៗ,
ព័តមានជាតិ,
សិល្បះ