2BiC-News ៖ ការយាងចូលទិវង្គតរបស់ព្រះបាទ នរោត្តម សីហនុ
បាននាំឱ្យមានសំណួរថ្មីជាច្រើនអំពីអនាគតនៃរបបរាជានិយមនិង
តួនាទីរបស់ស្ថាប័នរាជបល្ល័ង្គក្នុងការគ្រប់គ្រងប្រទេសកម្ពុជា។
ប្រទេសកម្ពុជាមានរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។
ព្រះបាទសីហនុបានសោយរាជ្យរហូតដល់ឆ្នាំ២០០៤ហើយមុនពេលព្រះអង្គ
បានយាងចូលនិវត្តន៍
ព្រះអង្គបានចូលរួមប្រឡូកក្នុងឆាកនយោបាយយ៉ាងសកម្ម។
ព្រះរាជបុត្ររបស់ព្រះអង្គគឺព្រះករុណាព្រះបរមនាថ នរោត្តម សីហមុនី
មិនធ្លាប់បានចូលប្រឡូកក្នុងឆាកនយោបាយទេ។
ប៉ុន្តែលោកបណ្ឌិតក៏បានបញ្ជាក់ថាអ្នកដឹកនាំគួរតែគោរពតាម រដ្ឋធម្មនុញ្ញដែលធានានូវព្រះរាជតួនាទីដ៏ធំធេងរបស់ស្ថាប័នព្រះ មហាក្សត្រដែលក្នុងនោះព្រះមហាក្សត្រដែលសោយរាជ្យមានតួនាទីជាអគ្គ មេបញ្ជាការកងទ័ពដែលជាព្រះរាជតួនាទីមួយ សូម្បីព្រះបាទ នរោត្តម សីហនុ និងព្រះករុណា នរោត្តម សីហមុនីមិនដែលត្រូវបានថ្វាយតួនាទីនេះអនុវត្តឱ្យបានត្រឹមត្រូវ ទេ៕
Categories:
ព័តមានជាតិ