ការនិយម រក្សាស្បែកឱ្យស្អាតសភ្លឺចែងចាំង បង្អន់ភាពជ្រីវជ្រួញ
ក្មេងជាងវ័យ គឺគ្មានថ្ងៃសាបរលាបពី ក្នុងចិត្ដរបស់ សុភាពនារីនោះទេ
ព្រោះនរណាៗក៏ចង់ឱ្យ សម្រស់នៅក្មេងបានយូរ។ ដូច្នេះទើបផលិតផលរក្សា
ស្បែកលក់ដាច់ខ្លាំង ណាស់នៅលើទីផ្សារ។ ផលិតផលខ្លះ មានប្រយោជន៍
រីឯផលិតផលខ្លះទៀតបាន បំផ្លាញស្បែកទៅវិញ។
ផលិតផលរក្សាស្បែក ជាអ្វី?
ផលិតផលរក្សាស្បែក
គីជាផលិតផលប្រើសម្រាប់ ជំនួយដល់ស្បែក ឱ្យស្រស់ស្អាតតាម តម្រូវការរបស់
អ្នកប្រើប្រាស់។ ផលិត ផលរក្សាស្បែកភាគច្រើន និយមប្រើវាជាម្សៅឡេ
ឬក្រែមសម្រាប់លាបលើស្បែក។ ការលាបម្សៅឡេ ឬក្រែមទាំងនេះ បានជោគជ័យ
ត្រូវពឹងផ្អែកទៅ លើប្រភេទស្បែក និងការជ្រើសរើសម្សៅក្រែម ឬឡេឱ្យសក្ដិសម។
ស្បែកស្ងួត
សុភាពនារីដែលមានស្បែក
ស្ងួតត្រូវការម្សៅក្រែម ឬឡេដែលមានសារធាតុ វីតាមីនច្រើនសម្រាប់
បំប៉នស្បែកឱ្យ មានសំណើម ឡើងវិញ។ ក៏ប៉ុន្ដែគប្បី ត្រូវប្រយ័ត្នផងដែរ
ព្រោះអ្នកដែលមានស្បែក ស្ងួតងាយចាញ់ ផលិតផលណាស់។ ចៀសវាងការងូតទឹកក្ដៅ
និងត្រូវ ពន្លឺថ្ងៃរយៈពេលយូរ ព្រោះវាអាចធ្វើ ស្បែកកាន់តែស្ងួត។
ស្បែកខ្លាញ់
អ្នកនាងកញ្ញាដែល មានស្បែកប្រភេទនេះ
ជាប្រភេទស្បែក ដ៏យ៉ាប់យ៉ឺនបង្គួរ។ ស្បែកខ្លាញ់ ឬស្បែកមានជាតិខ្លាញ់
ងាយប្រឡាក់ធូលីដែល ធ្វើឱ្យស្បែកឡើង ស្អិតៗដូចកាវខាប់
ប្រសិនបើមិនសម្អាតឱ្យត្រឹមត្រូវ អាចបង្កស្នាម ខ្មៅតូចៗនៅលើស្បែក។ ស្បែក
ខ្លាញ់គួរតែ ជ្រើសរើសយកម្សៅក្រែម ឬឡេដែលមាន ជាតិខ្លាញ់តិចបំផុត
ទើបមើលទៅមិនឃើញស្បែករងើម។
ស្បែកធម្មតា
បើសិនជាស្បែកអ្នកនាង
កញ្ញាស្ថិតក្នុងប្រភេទនេះ ពិតជាការប្រសើរណាស់ មិនចាំបាច់គិតច្រើនទេ
ព្រោះផលិតផលណាក៏អាច ប្រើបានដែរ។ ចំណុចដែលបាន លើកមកជម្រាបជូននេះ
សម្រាប់ជាជំនួយដល់ សុភាពនារីទាំងឡាយ មុនជ្រើសរើសទិញ ផលិតផលច្រើនសន្ធឹក
សន្ធាប់ទាំងនេះ។ ហើយប្រការសំខាន់ គឺត្រូវសមប្រកប ជាមួយស្បែកផងដែរ។
បើប្រើយូរៗទៅ វាអាចធ្វើឱ្យ ស្បែកកាន់តែល្អ នោះសុភាពនារីនឹង
ប្រាកដក្នុងចិត្ដថាផលិតផល នោះហើយគួរតែប្រើវាជារៀង រហូត។ ប៉ុន្ដែនៅពេលដែល
ទិញផលិតផល មិនគួរភ្លេចមើល នូវកាលបរិច្ឆេទ និងការកំណត់នៃអាយុ
ផលិតផលអស់ទាំងនោះឡើយ។
ដំបូន្មានអ្នកជំនាញ
ផលិតផលរក្សាស្បែក
អាចជំនួយឱ្យស្បែ កស្រស់ស្អាតបាន ហើយក៏អាចបំផ្លាញ ស្បែកយើងផងដែរ។
សូមជ្រើសរើសផលិតផល ណាដែលមាន គុណភាពសម្រាប់ស្បែក។ ក្រៅពីនេះ
ក៏គួររក្សាស្បែកតាម រយៈការទទួលទានបន្លែ និងផ្លែឈើឱ្យបានច្រើន ដោយមិនចាំបាច់
ចំណាយប្រាក់ច្រើនឡើយ៕
Categories:
សុខភាព និង កីឡា