ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា ថវិកា ២៨ម៉ឺនដុល្លារ ត្រូវបានត្រៀម សម្រាប់សាងសង់ផ្សារស្រុកកោះធំ ដែលរងការបំផ្លាញដោយអគ្គិភ័យឡើងវិញ ហើយបើខ្វះអាចថែមទៀត មិនឲ្យ អាជីវករព្រួយបារម្ភឡើយ។
សម្តេចតេជោ ហ៊ុន សែន ពីវិទ្យាស្ថានជាតិអប់រំ ក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យ PPIU នាព្រឹកថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៣ បានមានប្រសាសន៍ថា សូមឲ្យអាជីវករទាំងអស់ កុំឲ្យព្រួយបា រម្ភ ព្រោះលុយមានគ្រប់ហើយ ចំនួន២៨ម៉ឺនដុល្លារ ហើយបើខ្វះអាចថែមទៀត នឹងធ្វើឲ្យស្អាតតែម្តង។
សម្តេចមានប្រសាសន៍បន្តថា អាជីវករធ្លាប់លក់នៅកន្លែងណា គឺនៅលក់នៅកន្លែងនោះ ហើយសម្តេចបានព្រមាន មិនឲ្យមានក្រុមហ៊ុន ធ្វើការដេញយកថ្លៃផាស៊ីនោះឡើយ តែអនុញ្ញាតឲ្យក្រុមអាជីវករធ្វើការបោះឆ្នោតរៀបចំចាត់ ចែងការទារផាស៊ីដោយខ្លួនឯង។
ពាក់ព័ន្ធនិងការឆាបឆេះនេះ សម្តេចបានមានប្រសាសន៍ផងដែរថា ក៏មានអ្នកមកបំផុសបំផុលផងដែរ ប៉ុន្តែពេល នោះលោក ស៊ុន ចាន់ថុល បានធ្វើដំណើរទៅដល់កន្លែងកើតហេតុ តាំងពីម៉ោង ៤ទៀបភ្លឺ បន្ទាប់ពីផ្សារបានឆាប ឆេះ ហើយក្តាប់ស្ថានការណ៍នៃការឆាបឆេះនេះបាន។
កាលពីម៉ោងទៀបភ្លឺថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ អគ្គិភ័យដ៏សន្ធោសន្ធៅ បានលេបត្របាក់តូបលក់ដូររបស់អាជី វករក្នុងផ្សារស្រុកកោះធំ អស់ចំនួន ៩៩តូប និងផ្ទះអស់ចំនួន ៦ល្វែង ទំហំនៃការខូចខាតនេះ គិតជាទឹកប្រាក់អស់ ជាង ១លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់សាលាស្រុកោះធំ។
នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ លោក ស៊ុន ចាន់ថុល ប្រធានគណៈពង្រឹងមូលដ្ឋានស្រុកកោះធំ ក៏បានអញ្ផើញចុះ ទៅពិនិត្យ និងសិក្សាពីផលប៉ះពាល់រួចរាល់ផងដែរ។ បើតាមលោក ស៊ុន ចាន់ថុល ផ្សារខាងលើនេះ អាចនឹងសាង សង់ពីរជាន់ ដោយមានការពិនិត្យបច្ចេកទេសយ៉ាងត្រឹមត្រូវ ព្រមទាំងគ្រោងដាក់រថយន្តពន្លត់អគ្គិភ័យប្រចាំការ នៅទីនោះផងដែរ៕
Categories:
ព័តមានជាតិ