ភ្នំពេញ
៖ កាលពីព្រឹកព្រលឹមថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០១៣
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី
ព្រះវររាជ
មាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតបានស្តេចយាងទៅកាន់
ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិនហើយ
តាមជើងយន្តហោះពិសេសរបស់រាជរដ្ឋាភិបាលកម្ពុជា
ដើម្បីពិនិត្យព្រះរាជសុខភាព ដោយវេជ្ជបណ្ឌិតចំណានៗនៅទីនោះ។
ព្រះអម្ចាស់
ស៊ីសុវត្ថិ ធម្មិកោ អតីតលេខាផ្ទាល់របស់ព្រះករុណាព្រះមហាវីរក្សត្រ
បានមានព្រះ
បន្ទូលប្រាប់ក្រុមអ្នកយកព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ
ថា ជាធម្មតា ព្រះមហាក្សត្រ និង សម្តេចម៉ែ
ព្រះអង្គតែងតែយាងទៅពិនិត្យព្រះរាជសុខភាពក្នុងរៀងរាល់ ៦ ខែម្តង
ហើយក្នុងព្រះ រាជដំណើរនេះគឺមានលក្ខណៈឯកជនសុទ្ធសាធ។ ព្រះម្ចាស់
ស៊ីសុវត្ថិ ធម្មិកោ មានព្រះបន្ទូលថា ព្រះ
អង្គមិនដឹងប្រាកដអំពីរយៈពេលនៃការគង់ប្រថាប់
ដើម្បីពិនិត្យព្រះរាជសុខភាពរបស់ព្រះករុណាព្រះ មហាក្សត្រ និងសម្តេចម៉ែ
នោះទេ ប៉ុន្តែបានបញ្ជាក់ថា ប្រហែលជា ២ ឬ ៣ សប្តាហ៍ប៉ុណ្ណោះ។
សម្តេច
អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ថ្នាក់នាំជាន់ខ្ពស់ក្នុងស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ
រួមទាំងលោកឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំ
ព្រះរាជាណាចក្រកម្ពុជា បានយាងដង្ហែ
ព្រះរាជដំណើរព្រះករុណាព្រះមហាក្សត្រ
និងសម្តេចម៉ែនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ៕
Categories:
ព័តមានជាតិ