Photo by DAP-NEWS

កំពង់ឆ្នាំង៖ រថយន្តហាយប្រ៊ីត ពាក់ស្លាកលេខ ភ្នំពេញ2R-9808 កាលពីវេលាម៉ោង ២៖១៥នាទី យប់រំលងអាធ្រាត ចូលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៣ ស្ថិតនៅតាមផ្លូវ ជាតិលេខ៥ ក្នុងភូមិសុបិន្ត ឃុំពាមនី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានបុកជាមួយ រថយន្តដឹកអូស មួយគ្រឿង បណ្តាលឲ្យរថយន្ត ទាំងពីរគ្រឿង ក្រឡាប់ ហើយបណ្តាលឲ្យ អ្នកបើករថយន្ត ហាយប្រ៊ីត ដែលមិនទាន់ស្គាល់ អត្តសញ្ញាណ រងរបួសធ្ងន់។
សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ នេះ កើតឡើង នៅពេលដែលរថយន្ត ទាំងពីរគ្រឿង បើកបញ្ច្រាស ទិសគ្នា ហើយមកដល់ចំណុច កើតហេតុ ក៏បុកគ្នាតែម្តង។ យ៉ាងណាក៏ដោយ មិនទាន់ដឹងពីមូលហេតុ ដែលនាំឲ្យមានគ្រោះថ្នាក់ ចរាចរណ៍ខាង លើនេះ កើតឡើងនោះទេ៕
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS

Recent Posts