ភ្នំពេញ៖ យ៉ាងហោចណាស់ មនុស្សចំនួន៧នាក់ បានរងរបួស ធ្ងន់ស្រាល កាលពីវេលាម៉ោង ៤៖១០ ព្រឹកទៀបភ្លឺ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ នេះ ស្ថិតនៅតាម ផ្លូវជាតិលេខ៦អា ភូមិគៀនឃ្លាំង សង្កាត់ព្រែកលាប ខណ្ឌឫស្សីកែវ ក្រោយពេល ដែលរថយន្ត ប្រភេទហ៊ីយ៉ានដាយ ដឹកឥដ្ឋពេញ បានរេចង្កូត បុករថយន្ត ប្រភេទហ៊ីយ៉ាន់ដាយ ដឹកឥដ្ឋដូចគ្នា តែរថយន្តទទេ ហើយគៀបជាប់ ជាមួយគ្នា និងក្រឡាប់ធ្លាក់ រាយឥដ្ឋពេញផ្លូវ ។
មន្រ្តីនគរបាលចរាចរ ជើងគោក រាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា គ្រោះថ្នាក់ចរចរណ៍ ខាងលើនេះ បានកើតឡើង នៅពេលដែល រថយន្ត ប្រភេទហ៊ីយ៉ាន់ មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-5364 បើកបរក្នុងទិសដៅ ចូលមក រាជធានីភ្នំពេញ ហើយទៅដល់ កន្លែងកើតហេតុ ស្រាប់តែជៀស ម៉ូតូមួយគ្រឿង ក៏រេចង្កូត ទៅបុករថយន្ត ហ៊ីយ៉ាន់ដាយ មួយគ្រឿងទៀត ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ3A-0013 បើកចូលបរ ក្នុងទិសដៅ ចេញពី រាជធានីភ្នំពេញ បណ្តាលឲ្យ រថយន្តដឹកឥដ្ឋ ក្រឡាប់ ហើយគៀបជាប់គ្នា ។
បើសមត្ថកិច្ចចរាចរ នៅដែលរថយន្តទាំងពីរ គ្រឿងបុក ហើយគៀបជាប់គ្នា បានបណ្តាលឲ្យ មានអ្នករងរបួស ធ្ងន់ស្រាល ចំនួន៧នាក់ ត្រូវបានបញ្ជូនទៅ កាន់មន្ទីរពេទ្យ ភ្លាមៗផងដែរ។
ក្រោយកើតហេតុ និងរហូតដល់ ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ នេះ កម្លាំងនគរបាល ចរាចរណ៍ ជើងគោក ដឹកនាំដោយ លោក បែន ឃុន នាយរងការិយាល័យចរាចរណ៍ បានយករថយន្តស្ទូច ទៅស្ទូចយករថយន្តទាំងពីរ គ្រឿងនេះចេញ ដើម្បីកុំឲ្យមានការកក ស្ទះចរាចរណ៍ និងយកទៅ រក្សាទុក ដើម្បីចាត់ការបន្តទៀត។
យ៉ាងណាក៏ដោយ សមត្ថកិច្ចមិន ទាន់បានបញ្ជាក់ពីអត្តសញ្ញាណជនរងគ្រោះ នៅឡើយទេ៕















ដោយ៖ ដើមអម្ពិល

Recent Posts