ភ្នំពេញ៖ ព្រៃត្រែងតូចៗ ស្ថិតនៅ ក្នុងដីឡូត៌ទំនេរ មួយកន្លែង នៅជិតវត្តប្រជុំសាគរ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌឫស្សីកែវ នៅវេលាម៉ោង ៧៖០០នាទីយប់ថ្ង ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៣ នេះ ត្រូវបានអគ្គិភ័យ ឆាបឆេះធ្វើឲ្យ មានមានភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ដែលមានផ្ទះនៅក្បែរនោះ ។
សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ ដែលមានផ្ទះនៅ ក្បែរនោះ បានឲ្យដឹងថា អគ្គិភ័យបានឆាបឆេះ កាន់តែធំទៅៗ ដោយសារ តែមាន ខ្យល់ផងនោះ បានធ្វើឲ្យ ប្រជាពលរដ្ឋ ជាច្រើននាក់ មានការព្រួយបារម្ភខ្លាចថា អគ្គិភ័យ ឆាបឆេះផ្ទះ ប្រជាពលរដ្ឋរបស់ពួកគាត់ បើសិនទប់ស្កាត់មិនទាន់ ។
យ៉ាងណាក៏ដោយ ប្រធានការិយាល័យ ពន្លត់អគ្គិភ័យ រាជធានីភ្នំពេញ លោក នេត វត្ថា បានឲ្យដឹងថា លោកបានទទួល ព័ត៌មាននេះហើយ និងបានបញ្ជូន រថយន្តពន្លត់ អគ្គិភ័យ ទៅបាញ់ពន្លត់ផងដែរ ។
យ៉ាងណាក៏ដោយ មិនទាន់មាន ព័ត៌មានថា ការឆាបឆេះព្រៃត្រែងតូចៗ នៅក្នុងដីឡូត៌ខាងលើនេះទេ ថាបណ្តាលមកពី មូលហេតុអ្វីនោះ។
សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ បានឲ្យដឹងថា អគ្គិភ័យបានរលត់ទៅវិញ ក្រោយពេលដែល ប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានជួយបាញ់ពន្លត់ និងរថយន្តពន្លត់ អគ្គិភ័យមួយគ្រឿង។
ប៉ុន្តែប្រជាពលរដ្ឋ បានស្តីបន្ទោស និងរិះគន់ ដល់គណៈកម្មាធិការ វត្តប្រជុំសាគរដោយសារតែ ពេលមានភ្លើងឆេះព្រៃ គឺខាងគណៈកម្មាធិការ នៅក្នុងវត្ត មិនបានបើកភ្លើង បំភ្លឺ ដើម្បីងាយស្រួលឲ្យប្រជាពលរដ្ឋ ពន្លត់នោះទេ។ លុះត្រាតែមានស្រែកខ្លាំងៗ និងមានការរិះគន់ ទើបខាងវត្តព្រមបើកភ្លើងឲ្យ តែបើកប្រហែល១៥នាទី ក៏បិទទៅវិញ ទំនងខ្លាចអស់សាំងច្រើន៕

Recent Posts