ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍មួយ បានបណ្តាល ឲ្យនារីម្នាក់ និងបុរសពីរនាក់ រងរបួសបែកក្បាល ហូរឈាមស្រោចខ្លួន ក្នុងខណៈ បុរសវ័យជាង ៤០ឆ្នាំម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកវីវ៉ា យ៉ាងលឿន បញ្ច្រាសឯកទិស ហើយជ្រុលទៅបុក យុវជនម្នាក់ ដែលកំពុងជិះម៉ូតូសេ១២៥ ស៊េរី ២០១៣ ឌុបនារីម្នាក់ ពេញទំហឹងតែម្តង កាលពីវេលាម៉ោង ២៣ និង ២០ នាទី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០១៣ នៅតាមបណ្តោយផ្លូវព្រះមុនីរ៉េត ក្នុងសង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
យោងតាមសេចក្តីរាយការណ៍ ពីកន្លែងកើតហេតុខាងលើនេះបានឲ្យដឹងថាមុនពេលកើត ហេតុគេសង្កេតឃើញបុរសម្នាក់ ស្ថិតក្នុងស្ថានភាពស្រវឹងស្រា ហើយបានជិះម៉ូតូ មួយគ្រឿង ម៉ាកវីវ៉ា ពណ៌ខ្មៅ តាមបណ្តោយផ្លូវ ព្រះមុនីរ៉េត ក្នុងទិសដៅ ពីត្បូងទៅជើងដោយ បានជិះបញ្រ្ចាសទិស ចរាចរណ៍ ពេលជិះហួស ក្រមុះជ្រូកស្ទឹងមានជ័យ ក៏ជ្រុលទៅបុកម៉ូតូសេ១២៥ ពណ៌ខ្មៅ ស៊េរី ២០១៣ ដែលជិះដោយ យុវជនម្នាក់ នឹងនារីម្នាក់ ដែលបណ្តាលឲ្យម្ចាស់ម៉ូតូទាំង ពីរគ្រឿងត្រូវរង របួស បែកក្បាល ទាំងអស់គ្នា ម្នាក់ហូរឈាមស្រោចពេញខ្លួន ។ ចំណែកម៉ូតូដួល គរគ្នាពេញផ្លូវ រងការខូចខាតទាំងសងខាង ។
គួរបញ្ជាក់ថាក្រោយពីកើតហេតុខណៈនគរបាលមូលដ្ឋានចុះ មកអន្តរាគមន៍នោះភាគី បង្កហេតុ ដែលស្ថិតក្នុងស្ថានភាពស្រវឹងស្រា នោះបានស្រែកដាក់សមត្ថកិច្ចខ្លាំងៗ ដោយមិន ព្រមឲ្យ សមត្ថកិច្ចជួយវាស់វែងទេ មិនតែប៉ុណ្តោះរូបគេត្រូវរបួសធ្ងន់ទៀតគឺ មិនទៅព្យាបាល របួសបែរជា នៅឈ្លោះប្រកែក ជាមួយសមត្ថកិច្ចទៅវិញ។
បច្ចុប្បន្នម៉ូតូទាំងពីរគ្រឿង ត្រូវសមត្ថកិច្ចនគរបាល ចរាចរណ៍ខ ណ្ឌមានជ័យ ចុះមកអន្តរាគមន៍ វាស់វែង អូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីដោះស្រាយតាមផ្លូវ ច្បាប់៕
Categories:
ព័តមានជាតិ