កំពង់ឆ្នាំង៖ បន្ទាប់ពីមានវេទិកាសាធារណៈ ផ្សព្វផ្សាយច្បាប់ ជាច្រើនពិសេស គឺច្បាប់ជលផល នៅតាមដងទន្លេសាប ទូទាំងខេត្តកំពង់ឆ្នាំង ហើយវេទិកាផ្សព្វផ្សាយ ច្បាប់ជលផល ត្រូវបានបញ្ចប់ ធ្វើអោយ ប្រជាពលរដ្ឋយល់ដឹង ពាក់ព័ន្ធនឹងបទល្មើស ជលផលប៉ុន្តែការអនុវត្តល្មើស ទៅនឹងច្បាប់ នេសាទ ក៍បានបន្រកើតមានជាច្រើន កន្លែងស្អេកស្កះ ដែលមិនអាចអត់អោនបាន គិតចាប់ពីថ្ងៃ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៣ នេះតទៅ ទាំងកម្លាំងអាជ្ញាធរខេត្ត កម្លាំងសមត្ថកិច្ច គ្រប់ជំនាញ ដែលពាក់ព័ន្ធទៅនឹងស្ថាប័នជំនាញ ជលផលបាននាំគ្នាខិតខំប្រឹង ប្រែងដោយបើក យុទ្ធនាការ យ៉ាងក្តៅគគុកបង្ក្រាបអោយ អស់រាល់បទល្មើសដែលបានកើតឡើង នៅលើទឹកដីគ្រប់គ្រង របស់ខ្លួន។
ជាក់ស្តែងពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៣ រហូតដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៣ កម្លាំងកង រាជអាវុធហត្ថនៃ ខេត្តកំពង់ឆ្នាំង បានកំពុងតែបើកយុទ្ធនាការ ដោយប្រើធម៌ក្រៅ ទៅលើសកម្មភាព ល្មើសនេសាទ នានាក្នុងខេត្តកំពង់ឆ្នាំង យុទ្ធនាការខាងលើដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជួន ជឿន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង ។
លោក លឹម ហាក់ នាយការិយាល័យកណ្តាល ស្រាវជ្រាវបទល្មើសនៃបញ្ជាការដ្ឋាន កងរាជអាវុធ ហត្ថ ខេត្តកំពង់ឆ្នាំង បានអោយដឹងថាយុទ្ធនាការខាងលើកាលពីថ្ងៃទី១៦ ខែកុម្ភៈ ម្សិលមិញនេះ កម្លាំងកងរាជអាវុធហត្ថ បានចុះប្រតិបត្តិការ ហើយប្រទះឃើញបទល្មើសនេសាទប្រភេទឆក់ត្រី និងបទល្មើស ជាច្រើនទៀតបានកើតឡើងនៅលើផ្ទៃទឹកទ្លេសាប ពិសេសតំបន់ឡូតិ៍អភិរក្ស ធនធាន ជលផល ហើយសមត្ថកិច្ចបានធ្វើការបង្ក្រាបដោយឃាត់ខ្លួនជនសង្ស័យក្នុង សកម្មភាពឆក់ត្រី ចំនួន ៤នាក់ទី១ ឈ្មោះ នេង ពៅ អាយុ៣០ឆ្នាំ ទី២ ឈ្មោះ នេង ប៉ៃ អាយុ៤២ឆ្នាំ  ទី៣ណេង ប៉ាន់ អាយុ ៤១ឆ្នាំ ទី៤ឈ្មោះ ប៉ៃ នាង អាយុ១៦ឆ្នាំ អ្នកទាំង៤នាក់រស់នៅភូមិតាឡាត់ ឃុំស្វាយរំពារ ស្រុក កំពង់លែង ខេត្តកំពង់ឆ្នាំង ការឃាត់ស្លួនជនសង្ស័យខាងលើ សមត្ថកិច្ចរើសអូសបានទូក១គ្រឿង ឧបករណ៍ឆក់ត្រីមានអាំងវែទ័រ១ អាគុយ៤០អំពែចំនួន២ ជនសង្ស័យនិងវត្ថុតាង ខាងលើសមត្ថកិច្ច បានកសាងសំណុំរឿងបញ្ជូនទៅអយ្យការសាលាដំបូងខេត្ត កំពង់ឆ្នាំង ដើម្បីចាត់វិធានការ ទៅតាមផ្លូវច្បាប់។
ដោយឡែកនៅថ្ងៃទី១៦នេះផងដែរសមត្ថកិច្ច កងរាជអាវុធត្ថបានចាប់ឃាត់ខ្លួនជនសង្ស័យ ខណៈពួកគេបានធ្វើសកម្មភាពវ៉ៃអួន នៅឡូតិ៍អភិរក្សព្រែកបឹងផ្សោត ស្ថិតនៅភូមិស្វាយរំពា ឃុំស្វាយរំពា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ជនសង្ស័យទាំង២នាក់ខាងលើ ឈ្មោះ អ៊ី ម៉ាត់អ៊ីត អាយុ២៦ឆ្នាំ ភេទប្រុស មានទីលំនៅភូមិច្រក ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ទី២ឈ្មោះ រ៉ុង បូរ៉ា អាយុ២៧ឆ្នាំ ភេទប្រុស រស់នៅភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។
នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៣ កម្លាំងកងរាជអាវុធហត្ថ ចែកចេញជា៣ក្រុម ក្រោមបញ្ជា ផ្ទាល់របស់ ឧត្តមសេនីយ៍ត្រី ជួន ជឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានចុះទៅរុះរើ របាំងសាច់ អួនដែលក្រុមជនល្មើស បានដាក់ឃាំងចាប់ត្រីដោយផ្ចិតព្រែកបឹងដងទន្លេសាប តំបន់កដប ស្ថិត នៅក្នុងភូមិឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង លទ្ធផលកំទេចរបាំងសាច់អួនបានចំនួន១៥កន្លែង ព្រមជាមួយគ្នានេះបានរុះរើការយកមែកឈើប្រភេទដើមរាំងព្រៃលិចទឹកទៅធ្វើជាសំរាស់ហ៊ុំចាប់ត្រី លទ្ធផលរុះរើ សំរាស់បាន៣៥កន្លែងផងដែរ។
គិតត្រឹមម៉ោង៣និង១៥នាទីថ្ងៃទី១៧ ខែកុម្ភៈ នេះកម្លាំងកងរាជអាវុធហត្ថ កំពុងរុះរើសំរាស់ នៅចំណុច អតីតឡូតិ៍លេខ៥ សាច់ស្ពៃ ស្ថិតនៅក្នុងភូមិប្រឡាយមាស ក្នុងស្រុកកំពង់លែង បានជាច្រើនកន្លែងផងដែរ ។ នៅថ្ងៃទី១៧ ខែកុម្ភៈ នេះផងដែរ កម្លាំងកងរាជ អាវុធហត្ថបានធ្វើការ ឃាត់ ខ្លួនជនសង្ស័យ ដែលបានធ្វើសកម្មភាពដាក់មងនៅក្នុងឡូតិ៍ អភិរក្ស ចំនួន៣នាក់ ទី១ឈ្មោះ ឡេ យ៉ាំងសាត ទី២ឡេ យ៉ាំងដឿង ទី៣ ឡេ យ៉ាំងគឿង ជាជន ជាតិវៀតណាម រស់នៅភូមិ ពាមឆ្កោក ស្រុកជលគិរី ។
ឧត្តមសេនីយ៍ត្រី ជួន ជឿន បានប្រាប់មជ្ឈមណ្ឌលដើមអម្ពិលអោយដឹងថា ការបើកយុទ្ធនាការ ក្តៅក្នុងការបង្ក្រាបបទល្មើសជលផល ដើម្បីរួមចំណែកកាត់បន្ថយនូវរាល់បទល្មើស នានាដែលបាន កើត ឡើងនៅលើផ្ទៃបឹងទន្លេសាប ជាពិសេសស្របតាមបទបញ្ជារលេខ ០០១ របស់ប្រមុខរដ្ឋា ភិបាលកម្ពុជា ហើយសកម្មភាពបង្ក្រាបខាងលើសមត្ថកិច្ច និងមិនបន្ធូរដៃឡើយពីព្រោះ អាជ្ញាធរក៍ ដូចជាកម្លាំង សមត្ថកិច្ចពាក់ព័ន្ធនានា បានប្រជុំផ្សព្វផ្សាយ ពិសេសបើកវេទិការសាធារណៈ នៅគ្រប់ទីកន្លែងហើយប្រជាពលរដ្ឋពិតជាបានយល់ច្បាស់ច្បាប់ស្តីពីជលផល ។
 លោក ពេញ វិបុល ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តកំពង់ឆ្នាំង បានអោយដឹងថា ក្នុងនាមលោកជាប្រធានសម្របសម្រួល នគរបាលយុត្តិធម៌ លោកនឹងធ្វើការ បង្ក្រាបនូវរាល់បទល្មើស ទាំងអស់ក្នុង ខេត្តកំពង់ឆ្នាំង ។ លោកបានបន្តថា ជនសង្ស័យ និងវត្ថុតាងលោក បានចាត់ការពិនិត្យមើលទៅលើ សំណុំរឿង រួចហើយ និងកសាងសំណុំរឿង បន្ថែមទៀតបញ្ជូន ទៅចៅក្រមស្របតាមនីតិវិធីច្បាប់។
លោក ពេញ វិបុល បានអះអាងបញ្ជាក់បន្ថែមថា ជនសង្ស័យពេលដែលមាន ភស្តុតាង និងគ្រឿងផ្សំនៃបទ ល្មើស គ្រប់គ្រាន់នោះ បើទោះជាមានអន្តរាគមន៍ ដោយប្រើអំណាចលុយកាក់ ពីថ្នាក់ណាក៍ដោយ លោកមិនអាចអនុគ្រោះបានឡើយ ៕
www.dap-news.com
www.dap-news.com

Recent Posts