ភ្នំពេញ
៖
បុរសស្ត្រីពីរនាក់ប្ដីប្រពន្ធខណៈពេលកំពុងជិះម៉ូតូឌុបគ្នាសុខៗ
ត្រូវរថយន្តម៉ាកសាំយ៉ុងមួយគ្រឿងបានបើកវ៉ារថយន្តមួយគ្រឿងទៀត
ទិសដៅស្របគ្នា
រួចបានជ្រុលទៅបុកអ្នកជិះម៉ូតូពីរនាក់ប្ដីប្រពន្ធបណ្ដាលឲ្យដួល
ច្រងាប់ច្រងិលរងរបួសធ្ងន់ទាំងពីរនាក់ហើយម៉ូតូក៏រងការខូចខាត
យ៉ាងដំណំផងដែរ។
ហេតុការណ៍
នេះបានកើតឡើងកាលពីវេលាម៉ោង១៥និង៤០នាទីល្ងាចថ្ងៃទី២១
ខែកុម្ភៈ
ឆ្នាំ២០១៣តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីត្រង់ចំណុចមុខវត្តទួល
សុភាឃួន ស្ថិតក្នុងភូមិព្រៃទាសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះជាប្ដីមានឈ្មោះសុខាថាមានអាយុ២៥ឆ្នាំមុខរបរកម្មករ
រោងចក្រនិងប្រពន្ធឈ្មោះយសភក្ដ្រាអាយុ២៦ឆ្នាំរស់នៅភូមិដើមអំពិល
សង្កាត់ស្រះចកខណ្ឌដូនពេញ។
ជនរងគ្រោះជិះម៉ូតូម៉ាកស្មាស់រីវ៉ូពណ៌ខ្មៅពាក់ស្លាកលេខកណ្ដាល
1G-4609 ហើយ រថយន្តបង្កម៉ាកសាំយ៉ុងពណ៌ឈាមជ្រូកពាក់ស្លាកលេខឆ៧០១៣ភព២ អ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល។
តាម
អ្នកឃើញហេតុការណ៍បាននិយាយថាមុនពេលកើតហេតុគេឃើញរថយន្តបង្ក
បើកបរក្នុងទិសដៅពីលិចទៅកើត
លុះទៅដល់ចំណុចកើតហេតុរថយន្តនេះបានវ៉ារថយន្តមួយគ្រឿងទៀតដែលបើក
ពីមុខរួចបានជ្រុលចូលចំណែកផ្លូវរបស់ម៉ូតូដែលបើកបរបញ្ច្រាសទិស
គ្នា ហើយ
ក៏
បុកអ្នកជិះម៉ូតូពីរនាក់ប្ដីប្រពន្ធបណ្ដាលឲ្យរបួសជើងធ្ងន់ធ្ងរ
បែកក្បាលរលាត់មុខមាត់ត្រូវរថយន្តអង្គភាព៧១១នៃកងពលតូចលេខង៧០ដឹក
យកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ។
រថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅផ្នែកសណ្ដាប់នៃ
អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីរង់ចាំធ្វើការដោះស្រាយគ្នា
ជាក្រោយ៕
Categories:
ព័តមានជាតិ