ពោធិ៍សាត់ ​៖ ​រថយន្ត​២​គ្រឿង​បាន​បុក​គ្នា​កណ្ដាលរាត្រី​លាន់​សំឡេង​ដូច​រន្ទះ ​បណ្ដាល​ឲ្យ​អ្នកបើកបរ​រថយន្ត​បង្ក​ស្លាប់​ភ្លាមៗ ​ឯ​មនុស្ស​​​ជិះ​រថយន្ត​ធុន​ធំ​រង​របួស​ធ្ងន់​៣​នាក់​ស្រាល​ម្នាក់ ​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​នៅ​លើ​ផ្លូវជាតិ​លេខ​៥​ ស្ថិត​ក្នុងភូមិ​ក្រាំង​ធំ ឃុំ​អូស​សណ្ដាន់ ​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់។
បើតាម ​សាក្សី​ជា​អ្នក​អង្គុយ​នៅ​លើ​ដំបូល​រថយន្ត​ហ្វុ​យ​សូ ឲ្យ​ដឹង​ថា ខណៈ​ពេល​ដែល​រូបគេ​កំពុង​ជិះ​លើ​ដំបូល​រថយន្ត​ធុន​ធំ​​ប្រភេទ​​ហ្វុយសូ ​ពណ៌​បៃតង​ដឹក​សម្ភារៈ​ពេញ​លើ​រថយន្ត​ ពាក់​ស្លាក​លេខ ភ្នំពេញ 3A-3286 ក្នុង ​ទិសដៅ​ពី​កើ​តទៅ​លិច ​ហើយ​អ្នក​ជិះ និង​តៃកុង ក្នុង​កាប៊ីន​ចំនួន​៤​នាក់​កំពុង ​ធ្វើ​ចរាចរ​មកដល់​ចំណុច​កើតហេតុ​ខាង​លើ ក្នុង​ល្បឿន​មធ្យម​ ស្រាប់តែ​រូប​គាត់​បានឃើញ​រថយន្ត​សាំ​យ៉ុង​ពណ៌​ស​១២​កៅអី​មក​បញ្ច្រាសទិស​ គ្នា​ពី​លិច​មក​កើត​ពាក់​ស្លាក​លេខ​ភ្នំពេញ 2G-3315 បើកបរ ​យ៉ាង​លឿន​ រួច​ក៏​រេ​ចង្កូត​ឆ្លង​គំនូស​ទ្រូងផ្លូវ​មក​ឆ្វេង​ដៃ​បុក​រថយន្ត​ដែល​គាត់​ កំពុងតែ​ជិះ​ ពេញ​ពីមុខ​មួយ​ទំហឹង បណ្ដាល​ឲ្យ​អ្នកបើកបរ​រថយន្ត​បង្ក​នោះ​ស្លាប់​ភ្លាមៗ ឯ​អ្នក​បើករថយន្ត​ហ្វុ​យ​សូ និង​អ្នក​រួមដំណើរ​៤​នាក់​ រង​របួស​ធ្ងន់​៣​នាក់ ស្រាល​ម្នាក់។
លោក ម៉ា​ល សា​វ៉ាន ​នគរបាល​ចរាចរ​ស្រុក​បាន​ឲ្យ​ដឹង​ថា អ្នកបើកបរ​រថយន្ត​បង្ក ដែល​ស្លាប់​ក្នុង​កាប៊ីន​រថយន្ត​នោះ​ឈ្មោះ ឌី គឹម​យាង អាយុ​១៨​ឆ្នាំ ភេទ​ប្រុស រស់នៅ​ភូមិ​សាលាឃុំ ឃុំ​ពពេល ស្រុក​បរិបូរ​ ខេត្តកំពង់ឆ្នាំង ឯ​អ្នកបើកបរ​រថយន្ត​ធុន​ធំ​ប្រភេទ​ហ្វុ​យ​សូរង​របួសធ្ងន់​ឈ្មោះ ស្រស់ អាយុ​៤០​ឆ្នាំ​ ភេទ​ប្រុស រស់នៅ​ខេត្តតាកែវ​និង​អ្នក​អង្គុយ​ក្នុង​កាប៊ីន​៣​នាក់​ទៀត​​រង​របួស​ធ្ងន់​ ២​នាក់​និង​ស្រាល​ម្នាក់​ផងដែរ។ លោក​បន្តថា​អ្នករងរបួស​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ខេត្តបាត់ដំបង​ភ្លាមៗ ​ឯ​អ្នក​ស្លាប់​នគរបាល​ប្រើ​រយៈពេល​ជាង​១​ម៉ោង​ទើប​​ទាញ​ចេញពី​កាប៊ីន​បាន រួច​ប្រគល់​សព​ជូន​ក្រុមគ្រួសារ។
វត្ថុតាង​ទាំង​២​ខាងលើ​កម្លាំង​នគរបាល​ចរាចរ​បាន​យក​ទៅ​រក្សាទុក​នៅ​ស្នងការ​បណ្ដោះអាសន្ន​រង់​ចាំ​ដោះស្រាយ​ជា​ក្រោយ៕
កែសម្រួលដោយ៖ 2BiC-New
cd

Recent Posts