នំពេញៈ បុរសរត់ម៉ូតូឌុបម្នាក់ បានរងរបួស បែកមាត់ ក្រោមកណ្តាប់ក្រុមចោរប្លន់៣នាក់ ព្រមទាំងយក ម៉ូតូជាដើម ទុន ដ៏សំខាន់សម្រាប់ជីវិតរបស់គាត់ ទៅបាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោង ១២ និង៤៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៣ នៅផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។
បើយោងតាមការរៀបរាប់របស់ជនរងគ្រោះ ឈិត សុខ បានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុ ខណៈដែលរូបគាត់ កំពុងជិះម៉ូតូត្រឡប់ពីឌុបភ្ញៀវដាក់ផ្ទះនោះ ដល់ចំណុចកើតហេតុ ស្រាប់មានមនុស្ស៣នាក់ ជិះម៉ូតូវីវ៉ាមកទាញក អាវគំរាមឲ្យឈប់ ហើយវាយជាច្រើនដៃ យកម៉ូតូសង់សេ១២៥ ពាក់ស្លាកលេខ កំពង់ចាម 1E-3506 ទៅបាត់តែ ម្តង។
ជនរងគ្រោះ ឈិត សុខ អាយុ ៣៥ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងភូមិសាមគ្គី ទួលសង្កែ ខណ្ឌឬស្សីកែវ។
ក្រោយពេលកើតហេតុជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ទួលសង្កែផងដែរ តែលទ្ធ ផលនៃការស្រាវជ្រាវយ៉ាងណានោះ គឺពឹងលើជំនាញរបស់សមត្ថកិច្ចទាំងស្រុង៕

Recent Posts