ភ្នំពេញៈ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ នៅវេលាម៉ោង ប្រមាណ ៥ និង ៤០ នាទីល្ងាចថ្ងៃទី២០ ខែកុម្ភៈ បានឡោមព័ទ្ធ និងចាប់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីបានប្រព្រឹត្តបទល្មើស ជាច្រើនករណី ដូចជាការបាញ់សម្លាប់មនុស្ស ករណីលួច និងករណីប្លន់ជាដើមនាពេលកន្លងទៅក្នុងរាជ ធានីភ្នំពេញ។
ប្រតិបត្តិការតាមឡោមព័ទ្ធ និងចាប់ខ្លួនជនសង្ស័យរូបនេះ បានធ្វើឡើងក្រោមបទបញ្ជារបស់លោកស្នង ការនគរបាលរាជធានីភ្នំពេញ ជួន សុវណ្ណ និងស្នងការរងនគរបាល ជួន ណារិន ហើយចាប់បានជន សង្ស័យរូបនេះ នៅក្នុងភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ លោក អេង សោភា បានមានប្រសាសន៍ថា ជនសង្ស័យរូបនេះ ឈ្មោះ នុយ វុទ្ធី ហៅ បាន វុទ្ធី អាយុជាង ៣០ឆ្នាំ ត្រូវបានសាលាដំបូងរាជធានីភ្នំ ពេញចេញដីកាតាមចាប់ខ្លួន ៥-៦ដីកា ដោយជាប់ពាក់ព័ន្ធនឹងករណីឃាតកម្ម ចោរកម្ម និងប្លន់ប្រដាប់ អាវុធជាដើម យ៉ាងសាហាវ កាលពីពេលកន្លងទៅនៅក្នុងរាជធានីភ្នំពេញ។
លោក អេង សោភា បានបន្តថា ក្រោយការចាប់ខ្លួនជនសង្ស័យរូបនេះ កម្លាំងសមត្ថកិច្ចបានបន្តមកឆែក ឆេរផ្ទះជនសង្ស័យស្ថិត នៅក្នុងបុរីចំការ ស្វាយ ផ្ទះលេខ ៥៥ ក្រុម១៣ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌមានជ័យ។ បើតាមលោក អេង សោភា ក្រោយការឃាត់ខ្លួន កម្លាំងសមត្ថកិច្ចបាន ដក ហូតអាវុធខ្លី មួយ ដើមពីជនសង្ស័យរូបនេះ។
សមត្ថកិច្ចបានឲ្យដឹងថា នៅក្មុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតកាំភ្លើងខ្លីមួយដើម អាកូមមួយគ្រឿង និងម៉ូតូ សេ១២៥មួយគ្រឿងផងដែរ។
គួរបញ្ជាក់ថា ជនសង្ស័យរូបនេះ ធ្លាប់ធ្វើសកម្មភាពបាញ់មនុស្សយ៉ាងសាហាវព្រៃផ្សៃកាលពីកន្លងទៅ នៅក្នុងរាជធានីភ្នំពេញ ហើយតែងតែគេចខ្លួន ប៉ុន្តែលើកនេះ ត្រូវបានកម្លាំងសមត្ថកិច្ចតាមឡោមព័ទ្ធ តាំងពីព្រឹករហូតដល់ល្ងាច ថ្ងៃដដែលនេះ និងឈានដល់ការឃាត់ខ្លួនតែម្តង ប៉ុន្តែពុំមានការផ្ទុះអាវុធ ដាក់គ្នារវាងសមត្ថកិច្ច និងជន សង្ស័យនោះទេ៕
DAP-News
DAP-News
DAP-News
DAP-News
DAP-News
DAP-News

Photo by DAP-NEWS


Photo by DAP-NEWS

Recent Posts