ស៊ឺណែវ៖ យោងតាម ទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ បានចេញ ផ្សាយនៅថ្ងៃពុធ ទី២០ ខែកុម្ភៈ
ឆ្នាំ២០១៣ នេះថា សាធារណរដ្ឋ ប្រជាធិប តេយ្យ ប្រជាមានិតកូរ៉េ ឬ អាចហៅបានថា កូរ៉េខាង
ជើងនោះ បានអះអាង កាលពីថ្ងៃអង្គារ កន្លងទៅនេះថា ការធ្វើតែស សាកល្បង គ្រាប់បែក នុយ
ក្លេអ៊ែររបស់ខ្លួន គឺក្នុងន័យ ការពារខ្លួនឯង ប្រឆាំងនឹងការ គំរាមកំហែងរបស់សហរដ្ឋ អាមេរិក។
លោក ចូន យ៉ុងរ្យុង លេខធិការទី មួយនៃបេសកកម្ម របស់ប្រទេស កូរ៉េខាងជើងក្នុងទីក្រុង ស៊ឺ
ណែវ ប្រទេសស្វីស បានប្រាប់សន្និសីទពេញអង្គដែលកំពុងពិភាក្សាអំពីការរំសាយអាវុធ នោះថា
ការធ្វើឡើងរបស់ប្រទេសលោក គឺក្នុង ន័យការពារ ខ្លួនប៉ុណ្ណោះ ហើយនេះជាការ ចាត់វិធានការ
ចាំបាច់មួយដើម្បីការពារ សន្តិសុខជាតិ ក្នុងកម្រិត អតិបរមា។
ជាការឆ្លើយ តបចំពោះ សេចក្តីថ្លែង ការណ៍របស់ អង្គការសហ ប្រជាជាតិនោះ លោក ចូន បាន
និយាយថា ប្រសិន បើ សហរដ្ឋអាមេរិក បង្ហាញភាព គឃ្លើនរបស់ខ្លួន ទៅលើកូរ៉េខាងជើងនោះ
វានឹងធ្វើឲ្យស្ថានការណ៍ កាន់តែ យ៉ាប់ យ៉ឺន ហើយនឹងជំរុញ ផងដែរឲ្យកូរ៉េ ខាងជើងកាន់តែ ឈាន
ទៅរក ចំណាត់ការដ៏ក្តៅ គគុកជាងនេះបន្ថែមទៀត។
គួរបញ្ជាក់នៅក្នុង កិច្ចប្រជុំកាល ពីថ្ងៃអង្គារ កន្លងទៅនេះថា ប្រទេស កូរ៉េខាងជើង បានគំរាមបំផ្លាញ
កូរ៉េខាងត្បូង ទាំងស្រុង ដោយសម្តី របស់មន្ត្រីកូរ៉េ ខាងជើង បានអះអាង ដូច្នេះថា “ដូចដែល យើង
បាននិយាយហើយ កូនសុនខ ដែលទើបនឹងកើត បានដឹងថាវាមិនអាច គម្រាមដល់សត្វខ្លានោះទេ។
ចរិតខុសប្រក្រតី របស់កូរ៉េខាង ត្បូងនៅ ពេលនេះ នឹងដឹកនាំប្រទេស របស់ខ្លួន ទៅរកការ បំផ្លាញ
ទាំងស្រុង។”

Recent Posts