ភ្នំពេញៈ ពូជអ្នកប្រយុទ្ធពីរក្រុម ជាកូនអ្នកមានលុយ និងមានអំណាច ជិះរថយន្តរែងរ៉ូវើពណ៌ខ្មៅដូចគ្នា ដេញបាញ់ គ្នាជាច្រើនគ្រាប់ជ្រែកស្បៃរាត្រី ផ្អើលអស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។ ការបាញ់ដ៏ផ្អើល ដោយគ្មានក្លាចរអា និងច្បាប់សង្គមនេះ បានកើតឡើងនៅវេលាម៉ោង ១១ និង២០នាទីយប់នៅតាមបណ្តោយវិថីព្រះមុនីវង្ស លើទឹក ដីខណ្ឌដូនពេញ។
យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្រុមអ្នកមានលុយ និងមានអំណាច ដែលជិះរថយន្តទំនើបបាញ់គ្នា នេះ បានប្រើកាំភ្លើងម៉ាកឡុក។ សេចក្តីរាយការណ៍បន្តថា ក្រោយពីបាញ់គ្នានោះ រថយន្តរែងរ៉ូវើមួយគ្រឿង បាន ជិះគេចទៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី និងមួយគ្រឿងឡើងទៅម្តុំផ្សារតាប៉ាង។
Categories:
ព័តមានជាតិ