ភ្នំពេញ៖ ក្មេងទំនើង ចំនួន៩នាក់ ត្រូវកម្លាំង នគរបាល មូលដ្ឋានរបស់ ខណ្ឌពោធិ៍សែនជ័យ ក្រោមបទបញ្ជារបស់ លោកអធិការ នគរបាលខណ្ឌ ប៊ន សំអាត តាមចាប់ខ្លួន ជាបន្តបន្ទាប់ កាលពីវេលា ម៉ោង១០យប់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៣ ស្ថិតនៅ ភូមិស្រែក្នុង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ក្រោយពេល ដែលក្មេងទំនើងទាំងនេះ បានដេញវាយ កាប់ចាក់គ្នា បណ្តាលឲ្យស្លាប់ម្នាក់ ។
សេចក្តីរាយការណ៍ ពីសមត្ថកិច្ច មូលដ្ឋាន បានឲ្យដឹងថា ការដេញវាយ កាប់ចាក់គ្នានេះ បានកើតឡើង ខណៈដែលក្រុមក្មេងទំនើង ទាំងពីរក្រុមនេះ បាននាំគ្នា ទៅចូលរួម នៅក្នុងបុណ្យ ដាលៀន នៅក្នុងភូមិ រួចហើយ ក៏មានទំនាស់ជាមួយគ្នា។ ក្រោយពីមានជម្លោះ និងគ្នាហើយ នោះពួកគេដែល មានពីរក្រុម ម្ខាងៗ ជិត១០នាក់ បានដេញកាប់ ចាក់គ្នា បណ្តាលឲ្យ យុវជនម្នាក់រងរបួស ធ្ងន់ ហើយបានស្លាប់ នៅពេលបញ្ជូន ទៅដល់មន្ទីរពេទ្យ កាល់ម៉ែត។
យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់បាន បញ្ជាក់ថា ក្មេងទំនើង ប៉ុន្មាននាក់នឹង ត្រូវបញ្ជូនទៅកាន់តុលាការនោះទេ ពីព្រោះ ជនទាំងនេះ ត្រូវស្ថិតនៅក្រោម ការសាកសួរ នៅឡើយ នៅអធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ៕
Photo by DAP-NEWS

Recent Posts