យោងទៅតាមសារពត៌មានបរទេស Stomp បានអោយដឹងថា កាលពីយប់ ថ្ងៃច័ន្ទកន្លងមកនេះ មានការបាក់ដី ដែលធ្វើអោយធ្លាក់ស្រុតផ្លូវថ្នល់ មួយកំណាត់ ធ្លាក់ចុះមកតាម ជំរាលដី បន្ទាប់ ពីមានភ្លៀងធ្លាក់មួយមេយ៉ាងធំរួចមក។ ហេតុការណ៍ដ៏អាក្រក់ នេះ បានកើតឡើងនៅ តំបន់ Dataran Ara Damansara នៃប្រទេសម៉ាឡេស៊ី។
នៅក្នុងហេតុការណ៍នេះដែរ ពុំមានធ្វើអោយនរណាម្នាក់រងរបួស រឺគ្រោះថ្នាក់ដល់ជីវិតនោះឡើយ ក៏ប៉ុន្តែ ផ្លូវថ្នល់មួយកំណាត់នោះ ត្រូវបានខូចខាតទាំងស្រុង ហើយ ដើមឈើ មួយចំនួននៅតាមដងផ្លូវនោះ បានដួលបាក់រលំ ដែលជាហេតុធ្វើ អោយផ្លូវនេះមិនអាចដំណើរការតទៅទៀតបាន។
អ្នកតំណាងអោយ ក្រុមប្រឹក្សាប្រចាំតំបន់ បាននិយាយថារឿងរ៉ាវដ៏អាក្រក់នេះ អាចបណ្ដាលមកពី ភ្លៀងធ្លាក់ដ៏ខ្លាំងក្លា តែវាក៏អាច បណ្ដាលមកពី ការសាងសង់នូវសំណង់ផ្លូវថ្នល់ នេះផងដែរ។
យ៉ាងណាមិញ ប្រជាជន ដែលរស់នៅតំបន់ខាងលើនោះ កំពុងតែមានការព្រួយបារម្មណ៍ ជាខ្លាំង ដោយខ្លាច ការបាក់ដីនេះ នៅតែបន្ត រហូតដល់ ផ្ទះសំបែង និង ហាងលក់ដូរ របស់ពួកគាត់។
តើប្រិយមិត្តយល់ដូចម្ដេចចំពោះហេតុការណ៍ខាងលើ?
Categories:
ព័តមានអន្តរជាតិ