តើអ្នកចាំទេ កាលពីពេលកន្លង ទៅក្រុមហ៊ុន Sony ធ្លាប់បានទទួលជោគជ័យ លើស្មាតហ្វូន មែនទេ? វាគឺមិនពិតនោះទេ ព្រោះក្រុមហ៊ុន Sony មិនដែលទទួល បានជោគជ័យលើ ស្មាតហ្វូនម្តងនោះទេ។
ប៉ុន្តែនេះគឺជា លើកដំបូងបង្អស់ សម្រាប់គ្រប់យ៉ាង ហើយ តាមប្រភព ព័ត៌ មានចចាមរាមបានប្រាប់ Digitimes ថា ស្មាតហ្វូន Xperia Z ថ្មី របស់ក្រុមហ៊ុន Sony បាន លក់អស់ពីស្តុក សំខាន់ៗនៅក្នុង ប្រទេសជប៉ុន បារាំង អាល្លឺម៉ង ហុងកុង និងតៃវ៉ាន។  
សារព័ត៌មាន  Digitimes បានរាយការណ៍ថា ស្មាតហ្វូន Xperia Z មិនត្រឹមតែ លក់ដាច់យ៉ាងខ្លាំង នៅក្នុងប្រទេសជប៉ុននិងបារាំងនោះទេ ប៉ុន្តែនៅក្នុង ប្រទេសអ៊ីតាលី និងអេស្បាញក៏លក់ ដាច់ខ្លាំងផងដែរ។  
តម្រូវការលក់យ៉ាងខ្លាំង របស់ក្រុមហ៊ុន Xperia Z គឺភាពជោគជ័យគួរឲ្យ ភ្ញាក់ផ្អើលមួយចំនួន នៃការបង្ហាញខ្លួន ស្មាតហ្វូនរបស់ ក្រុមហ៊ុន Sony ហើយជាក់ស្តែង ក្រុមហ៊ុន Sony បានបង្ហាញ ស្មាតហ្វូននេះ នៅក្នុងត្រីមាសដូចគ្នា នឹងការបង្ហាញខ្លួននៃ ស្មាតហ្វូនរបស់ ក្រុមហ៊ុន HTC និង Samsung ដែលដំណើរការ ដោយប្រព័ន្ធ ប្រតិបត្តិការ Android ដែរ ៕

Recent Posts