យើងពិតជា រីករាយណាស់ ដែលអ្នកគូរប្លង់ទីក្រុង ជនជាតិចិនមួយចំនួន មានគំនិតច្នៃប្រឌិតខ្ពស់ លើសំណងស្ថាបត្យកម្ម ទំនើបៗ។ យើងប្រហែលអាចឃើញ នូវមជ្ឈមណ្ឌលសិល្បៈ ដ៏ស្អាត ដូចគំរូ ប្លង់នេះ នៅពេលអនាគតដ៏ខ្លី ដែលស្ថិតនៅ ក្នុងទីក្រុងហ៊ូណាន នៅចំណុចកណ្តាល ភាគខាងត្បូង ប្រទេសចិន។
ការឌីហ្សាញប្លង់នេះ បានមកពីស្ថាបត្យករ ម្នាក់មកពីទីក្រុងឡុងដ៍។ មជ្ឈមណ្ឌលសិល្បៈ និងវប្បធម៌អន្តរជាតិ ចឹងសា មៃស៊ីហ៊ូ ( Changsha Meixihu International Culture & Arts Center ) គឺជា គម្រោងការ មហិចតាមួយ ដើម្បីកសាងរោង សម្តែងសិល្បៈ ដ៏ធំមួយ(Grand Theater ) ដែលនឹងក្លាយជា កន្លែងរកចំណូលច្រើន បំផុតមួយនៅក្នុង ទីក្រុង ជាមួយនឹងសមត្ថភាព ផ្ទុកកៅអី សម្រាប់អ្នកទស្សនា បានចំនួន ១៨០០កៅអី។
សំណង់អគារនេះ មានភាពស្មុគស្មាញ នឹងលក្ខណៈបំពាក់គ្រឿង បរិក្ខារបែបស្តង់ដារ ពិភពលោក។ ការឌីហ្សាញគំរូប្លង់នេះ មានលក្ខណៈដូចជារូងមួយ និងមានលំហូ ព្រមទាំងលក្ខណៈទំនើបៗ ប្លែកជាច្រើនទៀត ៕  
Looking Today
Looking Today
Looking Today

Categories:

Recent Posts