អាជ្ញាធរអេហ្ស៊ីបបានពន្យារការ
ហោះហើរបាឡុងខ្យល់ទាំងអស់ក្បែរទីក្រុង Luxor
និងបើកការស៊ើបអង្កេតលើករណីផ្ទុះបាឡុងកាលពីព្រឹកថ្ងៃអង្គារ
ដែលបានបណ្ដាលឲ្យទេសចរចំនួន១៩ នាក់ស្លាប់។
អ្នកទេសចរដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍រួមមាន
ជនជាតិជប៉ុន អង់គ្លេស បារាំង ហុងគ្រី និងចិន។
សពទេសចរ ១៩ នាក់ដែលស្លាប់បាត់បង់ជីវិតដោយការផ្ទុះបាឡុង
តាមការរាយការណ៍មួយឲ្យដឹងថា
ខ្សែពួរសម្រាប់ចងបាឡុងនៅពេលចុះចតបានធ្លាក់ទៅជាប់លើបំពង់
ហ្គាសហេល្យូមសម្រាប់ធ្វើឲ្យបាឡុងហោះឡើង។
ក្រោយមកក៏បណ្ដាលឲ្យមានភ្លើងឆេះឡើងធ្វើឲ្យបាឡុងហោះឡើងទៅ
លើអាកាស។ នៅពេលដែលហោះដល់កម្ពស់ ៣០០
ម៉ែត្រវាបានធ្លាក់ចុះមកក្រោមវិញធ្វើឲ្យអ្នកដែលជិះក្នុង
បាឡុងនោះស្លាប់ស្ទើរតែទាំងអស់ រួចជីវិតតែអ្នកដំណើរម្នាក់
និងអ្នកបញ្ជាម្នាក់ដែលលោតចុះទាន់មកក្រោមទាន់ពេលវេលា។
ការជិះបាឡុងហោះមាន
ប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងទីក្រុង Luxor
ដោយសារភ្ញៀវទេសចរអាចមើលទេសភាពទាំងស្រុងប្រាសាទបុរាណ ប្រាសាទ
Karnak និងផ្នូររាជវង្សនៅ Valley of the Kings ពីលើអាកាស៕
Categories:
ព័តមានអន្តរជាតិ