ភ្នំពេញ៖ បន្ទាប់ពីផលិតកម្ម ថោន បានចេញអាល់ប៊ុម VCD Vol 24 របស់ខ្លួនចរាចរលក់ នៅលើទីផ្សារនាកន្លង ទៅថ្មីៗនេះ ធ្វើឲ្យមហាជន និងស្រទាប់យុវវ័យ ចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើបទចម្រៀងមួយ ដែលបង្កប់ទៅដោយមនោសញ្ចេតនាស្នេហា លន្លង់លន្លោចរបស់តារាចម្រៀង ល្បីឈ្មោះប្រចាំផលិតកម្ម ថោន នាង មាស សុខសោភា មានចំណងជើងថា ” ធ្វើម៉េចខ្ញុំមិនស្អាតដូចគេ “។
ចំពោះអត្ថន័យនៅក្នុង ខារ៉ាអូខេបទ “ធ្វើម៉េចខ្ញុំមិនស្អាតដូចគេ” ធ្វើឲ្យមហាជន និងស្រទាប់យុវវ័យមួយចំនួន ដែលមានរឿងរ៉ាវស្នេហា ដូចអ្នកនាង មាស សុខសោភា ពិតជាមានអារម្មណ៍ លន្លង់លន្លោចយ៉ាងខ្លាំង ព្រោះថាមនុស្សដែលយើងស្រឡាញ់ និងធ្លាប់ស្រឡាញ់យើង បែរជាទៅស្រឡាញ់អ្នកផ្សេងទៅវិញ ។
បើយើងមើលទៅលើ ខារ៉ាអូខេបទចម្រៀងនេះ មហាជនមើលឃើញថា ស្នេហារបស់ មាស សុខសោភា ជាមួយបុរសនៅ ក្នុងបទចម្រៀងនោះ គឺពិតជាឈឺចាប់យ៉ាងខ្លាំង ព្រោះតែសង្សាររបស់នាង ដែលធ្លាប់មានអនុស្សាវរីយ៍ជាមួយគ្នា បានបែកចិត្តទៅរកអ្នកផ្សេង ដោយសារតែនាងមិនស្អាតដូចគេ ។ ចុងក្រោយស្នេហា របស់នាង មាស សុខសោភា នៅក្នុងបទចម្រៀងនេះ ត្រូវបានបែកគ្នាគ្មានវិលត្រឡប់ក្រោយ បន្សល់ទុកតែទឹកភ្នែកមកលើ មាស សុខសោភា ៕
Looking Today
Categories:
សិល្បះនិងកំសាន្ត