តេហេរ៉ង់៖ យោងតាម ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចេញផ្សាយ នៅថ្ងៃសុក្រ ទី០៨ ខែមីនា ឆ្នាំ២០១៣ នេះ ដោយដកស្រង់នូវសម្តី មេដឹកនាំជាន់ខ្ពស់ នៃរដ្ឋឥស្លាមអ៊ីរ៉ង់លោក អាយ៉ាតូលឡាហ៍ អាលី ខាមេណៃ ថា កិច្ចពិភាក្សាជុំថ្មី មួយទៀតដែលធ្វើ ឡើងរវាងមហា អំណាចពិភពលោកទាំង ៦ ជាមួយនឹងសាធារណ រដ្ឋ ឥស្លាម មួយនេះ ជុំវិញកម្មវិធី នុយក្លេអ៊ែរ នឹងសាកល្បងចំពោះភាពស្មោះត្រង់ របស់បណ្តាប្រទេស លោកខាងលិច។
លោក ខាមេណៃ បាននិយាយថាក្រុមប្រទេស P5+1 ដែលមានប្រទេសមហាអំណាច អចិន្ត្រៃយ៍ទាំង ៥នៅក្នុង ក្រុមប្រឹក្សាសន្តិសុខ បូកថែមប្រទេសអាល្លឺម៉ង់មួយទៀតនោះ នឹង បង្ហាញអំពីភាពដែលមិនអាច កែប្រែ បានសម្រាប់តួនាទីរបស់ពួកគេ អំឡុងពេលនៃកិច្ច ពិភាក្សាជាមួយតំណាងរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ ដែលនឹងចាប់ផ្តើមនៅដំណើរការនៅទីក្រុង អាល់ម៉ាទី របស់ប្រទេសកាហ្សាក់ស្ថាន នោះ។
លោក ខាមេណៃ បាននិយាយដោយមិនបានបញ្ជាក់យ៉ាងល្អិតល្អន់ទៀតថា កិច្ចប្រជុំនៅ ទីក្រុង អាល់ម៉ាទី នោះ ប្រទេសលោកខាងលិចមិនបានធ្វើអ្វីដែលសំខាន់ ក្រៅតែពី សុំការ អនុញ្ញាតក្នុងការផ្តល់ សិទ្ធិក្នុងផ្នែកតូច មួយដោយប្រទេសអ៊ីរ៉ង់នោះទេ។
គួរបញ្ជាក់ផងដែរថា កិច្ចពិភាក្សាកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ឡើងវិញនេះបានធ្វើឡើងតាំងពី ថ្ងៃទី២៧ ខែកុម្ភៈ មកម្ល៉េះ ដោយមានរយៈពេលពីរថ្ងៃ ហើយលើកទីពីរវានឹងចាប់ផ្តើមនៅ ថ្ងៃទី១៧ ដល់ ១៨ខែមីនាខាងមុខ៕
Categories:
ព័តមានអន្តរជាតិ